Thierry Henry ជិតបានតំណែងជាគ្រូបង្វឹកជាថ្មី ក្រោយត្រូវបានបណ្ដេញចេញពី Monaco កាលពីខែមករា

ក្លឹប New York Red Bulls មានគំរោងក្នុងការតែងតាំងលោក Thierry Henry ជាគ្រូបង្វឹករបស់ក្លឹបពួកគេ នៅសប្ដាហ៍ក្រោយ នេះបើយោងតាមប្រភព Sky Sports។

អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំរូបនេះ ធ្លាប់ចំនាយពេល៤ឆ្នាំ ជាមួយនឹងក្លឹប New York Red Bulls កាលនៅជាកីឡាករ ដោយរកគ្រាប់បាល់បាន ៥២គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៥ប្រកួត។

ហើយប្រភពខាងលើបានបញ្ជាក់ថា ទាំងផ្នែកបាល់ទាត់ និង ពាណិជ្ជកម្មរបស់ក្លឹប Red Bull បានចចារត្រូវរូវគ្នា ក្នុងការនាំយក Henry មកដឹកនាំនៅទីក្រុងញូយ៉ក ហើយថ្នាក់លើរបស់ក្លឹប បានធ្វើដំនើរមកទីក្រុងឡុងដ៍ ដើម្បីសំរេចការចចារ។

គួររំំលឹកថា វីរបុរសក្រុមមាន់គកបារាំង ធ្លាប់កាន់តំណែងជាគ្រូបង្វឹករបស់ក្រុម Monaco បានបីខែ ហើយក៏ត្រូវបានបណ្ដេញចេញកាលពីខែមករាកន្លងទៅ៕

ប្រភព៖ Sky Sports

មតិយោបល់