Torres ធីបចោល Benitez និង Mourinho ហើយដាក់ឈ្មោះគ្រូបង្វឹករូបនេះវិញ ដែលគិតថាល្អជាងគេបំផុត

Fernando Torres ហាក់ធ្វើឱ្យលោក Rafael Benitez និងលោក Jose Mourinho មានភាពអាក់អន់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានដាក់ឈ្មោះអតីតអ្នកចាត់ការក្រុម Atletico Madrid និងជម្រើសជាតិអេស្ប៉ាញលោក Luis Aragones ថាជាគ្រូបង្វឹកដ៏ឆ្នើមបំផុត ដែលគេធ្លាប់បានធ្វើការជាមួយ ។

Fernando Torres , Luis Aragones

ជាក់ស្តែង Torres ទទួលបានភាពរីកចម្រើនយ៉ាងខ្លាំង នៅក្នុងក្រុម Atletico ក្រោមការដឹកនាំរបស់លោក Aragones ដោយបានឈ្នះ European Championship ក្នុង ២០០៨ ជាមួយក្រុមអេស្ប៉ាញ ក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះផងដែរ ។

ទន្ទឹមនឹងនេះផងដែរ បុរសវ័យ ៣៦ ឆ្នាំរូបនេះ ក៏ទទួលបានភាពរីករាយជាមួយនឹងរយ:ពេល ៣ រដូវកាល នៅឯទឹកដី Anfield ផងដែរ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Liverpool លោក Benitez ដែលក្នុងនោះគាត់អាចរកគ្រាប់បាល់បានចំនួន ៧២ គ្រាប់ ។

Fernando Torres , Rafael Benitez

មិនតែប៉ុណ្ណោះ Torres និងលោក Benitez បានជួបជុំគ្នាម្តងទៀត នៅក្នុងរយ:ពេលដ៏ខ្លីមួយ នៅឯក្រុមតោខៀវ Chelsea មុនពេលដែលលោក Mourinho ចូលមកកាន់កាប់ដំណែងនៅទឹកដី Stamford Bridge វិញ សម្រាប់រដូវកាល ២០១៣/១៤ ។

Fernando Torres , Jose Mourinho

ប៉ុន្តែទោះជាយ៉ាងណា Torres បានទទូចថាលោក Aragones ពិតជាគ្រូបង្វឹកដ៏ល្អបំផុត ដែលគេធ្លាប់បានលេងក្រោម ហើយថែមទាំងបានបញ្ជាក់ថា ៖  “ ប្រសិនបើថ្ងៃណាមួយខ្ញុំត្រូវសំរេចចិត្តធ្វើជាចាត់ការក្រុមម្នាក់ ខ្ញុំប្រាកដថាវានឹងក្លាយជាការខិតខំប្រែងដ៏ធំមួយ។ ហើយវាក៏ជាសំពាធដ៏ធំ ដែលខ្ញុំទទួលបានលើកដំបូងផងដែរ ” ។

Fernando Torres

លោកបន្តទៀតថា ៖ ” ខ្ញុំនឹងព្យាយាមចាប់យកចំណេះដឹងបន្តិចបន្តួចពីសំណាក់គ្រូបង្វឹកនីមួយៗ ដែលខ្ញុំធ្លាប់បានលេងក្រោម ប៉ុន្តែវាគ្មានការសង្ស័យទេប្រសិនបើខ្ញុំត្រូវជ្រើសរើសយកមួយ ម្នាក់នោះនឹងជាលោក Luis Aragones “។

ប្រភព: Mirror