គ្រូបង្វឹកលោក Thomas Tuchel នឹងត្រូវធ្វើគ្រប់បែបយ៉ាងសម្រាប់ក្រុម Paris Saint-Germain ដោយគ្មានវត្តមានតារាឆ្នើម Neymar និង Edinson Cavani សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League រាត្រីនេះជាមួយក្រុម Manchester United ។
ជាក់ស្តែង Cavani បានរងរបួសត្រគាក ក្រោយពីស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 1-0 លើក្រុម Bordeaux ខណៈដែលកីឡាករ Neymar បានអាក់ខានចាប់តាំងពីការរងរបួសធ្ងន់ធ្ង័រមួយ ដោយប្រឈមមុខចាកចេញពីទីលាន 10 សប្តាហ៍ ។
យ៉ាងណាមិញគ្រូបង្វឹកក្រុម PSG បានសារភាពថាគាត់នឹងប្រុងប្រយ័ត្នចំពោះការគំរាមកំហែង ដែលបង្កឡើងដោយខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុម Man Utd ។
លើសពីនេះលោក Tuchel បាននិយាយថា: “Neymar គឺជាកីឡាករល្អបំផុតរបស់យើង និងជាកីឡាករល្អបំផុតនៅក្នុងទ្វីបអឺរ៉ុប យើងនឹងនឹកគាត់ខ្លាំងណាស់ ហើយពេលនេះ Cavani ក៏បានចាកចេញទៀត ” ។ ហើយតើក្រុម Man Utd នឹងអវត្តមាន (Paul) Pogba ឬ (Marcus) Rashford មែនទេ? ពិតណាស់គ្មានផ្លូវទេ! ” ៕
ប្រភព៖ Mirror
មតិយោបល់