Tuchel លើកឡើងពីលទ្ធភាពរបស់ក្រុម PSG មុនត្រូវប្រឈមមុខជាមួយ Man Utd នារាត្រីនេះ

លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Paris St Germain បានទទួលស្គាល់ថាក្រុមរបស់លោកមិនអាចត្រូវបានគេចាត់ទុកថាជាក្រុមដ៏ល្អ ដើម្បីផ្តួល Manchester United ក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League នៅវគ្គ 16 ក្រុមនេះឡើយ ។

ជាក់ស្តែងនៅពេលការចាប់ឆ្នោតនេះត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ក្រុមនៅ Ligue 1 មួយនេះត្រូវបានគេយល់ថានឹងធ្វើបានល្អជាង ក្រុមបិសាចក្រហមដែលស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho ។

ប៉ុន្តែយ៉ាងណាមិញចាប់តាំងពីលោក Ole Gunnar Solskjaer បានចូលមកកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន ធ្វើឲ្យមានការប្រែប្រួលជាខ្លាំងនៅទឹកដី Old Trafford ខណៈពេលដែលក្រុម PSG កំពុងជួបបញ្ហាធ្ងន់ធ្ង័រ ដោយសារអវត្តមានតារាឆ្នើម Neymar និង Edinson Cavani ។

ហើយនៅក្នុងពេលឥលូវនេះគ្រូបង្វឹកលោក Tuchel មិនគិតថាក្រុម PSG អាចមានសង្ឃឹមក្នុងការផ្តួលក្រុម Man Utd បានឬយ៉ាងណានោះទេ ព្រមទាំងបានលើកឡើងថា ៖ ” ការប្រកួតជាមួយពួកគេ នៅឯទឹកដី Old Trafford យើងមានសង្ឃឹមត្រឹម 50-50 ប៉ុន្តែយើងមានឱកាសជើងទីពីរនៅទីក្រុងប៉ារីស ដែលជាកន្លែងយើងមានភាពរឹងមាំ និងមានទំនុកចិត្តបំផុត ” ៕

គួរបញ្ជាក់ថាប្រកួតដ៏ជក់ចិត្តនេះនឹងមានការផ្សាយផ្ទាល់លើ ផេក 2M CAMBODIA  & CTS/ Sports ផងដែរ។ សូមចុច See First ដើម្បីទទួលបានព័ត៌មាន និង​ ការផ្សាយផ្ទាល់ការប្រកួត បានរហ័ស និង ទាន់ពេលវេលា៕

ប្រភព: Mirror