UEFA ប្រកាសជម្រើស១១នាក់ល្អបំផុតប្រចាំឆ្នាំ ២០១៨ ដែលបោះឆ្នោតដោយអ្នកគាំទ្រ

បន្ទាប់ពីអនុញ្ញាតអោយអ្នកគាំទ្រ ធ្វើការបោះឆ្នោតអស់រយៈពេល ជាងមួយខែរួចមក ពេលនេះលទ្ធផលនៃ UEFA fans’  Team of the Year 2018 ត្រូវបានបង្ហាញ។

មានអ្នកគាំទ្រជាង ១.៨លានសំលេងក្នុងការបោះឆ្នោតសរុប ដែលក្នុងនោះ មានតែ អ្នកប្រើប្រាស់ ៥៩នាក់ប៉ុណ្ណោះដែលជ្រើសរើសជម្រើសទាំង១១នាក់បានត្រឹមត្រូវ។

កីឡាកររបស់ក្រុមម្ចាស់ជើងឯក Champions League មាន៤រូប ដែលមានដូចជា ខ្សែការពារ Sergio Ramos, Raphael Varane, Marcelo និង ខ្សែបម្រើ Luka Modric ខណៈដែល Barcelona មាន អ្នកចាំទី Marc-Andre ter Stegen និង Lionel Messi។

ចំនែកកីឡាករមកពីលីគកំពូលអង់គ្លេស មានបីរូបគឺ N’Golo Kante និង Eden Hazard មកពី Chelsea និង ខ្សែការពារ Virgil van Dijk របស់ Liverpool។

ជម្រើស១១នាក់ប្រចាំឆ្នាំល្អបំផុត របស់ UEFA ដែលបោះឆ្នោតដោយអ្នកគាំទ្រមានដូចជា៖

អ្នកចាំទី៖

Marc-André ter Stegen (Barcelona)

ខ្សែការពារ៖

Sergio Ramos (Real Madrid)

Virgil van Dijk (Liverpool)

Raphaël Varane (Real Madrid)

Marcelo (Real Madrid)

ខ្សែបម្រើ៖

N’Golo Kanté (Chelsea)

Luka Modrić (Real Madrid)

Eden Hazard (Chelsea)

ខ្សែប្រយុទ្ធ៖

Kylian Mbappé (Paris)

Lionel Messi (Barcelona)

Cristiano Ronaldo (Real Madrid/Juventus)

ប្រភព៖ UEFA