ភ្ញាក់ផ្អើល! Aguero ធ្លាប់បង្ហើបថាកូនប្រុសរបស់ខ្លួនជាអ្នកគាំទ្រដ៏ធំម្នាក់ របស់កីឡាករនៅ PL រូបនេះ

វាអាចជារឿងគួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលខ្សែប្រយុទ្ធ Sergio Aguero បានបង្ហើបឲ្យដឹងថាកូនប្រុសរបស់ខ្លួនមិនមែនជាអ្នកគាំទ្រវីរបុស ឬតារាឆ្នើមណាមួយ ដែលមកពីអាហ្សង់ទីននោះទេ ខណ:គេបែរជាស្រលាញ់ចូលចិត្តកីឡាករនៅក្នុងក្របខ័ណ្ឌ Premier League រូបនេះទៅវិញ ។

Sergio Aguero

ជាក់ស្តែង Aguero នឹងក្លាយជាមិត្តរួមក្រុមរបស់ខ្សែប្រយុទ្ធកំពូល Lionel Messi ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីគេបានយល់ព្រមផ្លាស់ទៅកាន់ក្លិប Barcelona ក្រោយពីចំណាយពេលអស់ ១០ ឆ្នាំជាមួយ Manchester City ។

Sergio Aguero

ប៉ុន្តែបើទោះបីជា Messi ជាមិត្តភ័ក្តិដ៏ជិតស្និទមួយរូបរបស់ Aguero ក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣២ រូបនេះ បានបង្ហើបថាកូនប្រុសវ័យ ១២ ឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា Benjamin គឺមិនមែនជាអ្នកគាំទ្ររបស់តារាឆ្នើមក្រុមយក្សកាតាឡាន់រូបនេះឡើយ ហើយបែរជាចាត់ទុកខ្សែប្រយុទ្ធក្រុម Leicester City កីឡាករ Jamie Vardy ជា Idol របស់ខ្លួនទៅវិញ ។

Sergio Aguero

មិនតែប៉ុណ្ណោះ ដោយនៅនិយាយនៅក្នុងបទសម្ភាសជាមួយ Amazon Prime អំឡុងពេល Man City យកឈ្នះលើ Leicester ក្នុងការប្រកួតមួយកាលពីឆ្នាំ ២០១៨  Aguero បានប្រាប់ថា ៖ ” កូនប្រុសរបស់ខ្ញុំបានសុំរឿងមួយពីខ្ញុំ ។ គាត់បានផ្ញើសារមកខ្ញុំ ដោយស្នើឲ្យខ្ញុំសុំអាវរបស់ Vardy ។ គាត់ពិតជាបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែន ”  ៕

Sergio Aguero , Vardy

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ Man Utd កាន់តែសង្ឃឹម ក្រោយតារាឆ្នើមនៅ La Liga មួយរូប មិនបដិសេធឱកាសផ្ទេរមកលេងនៅ PL ឡើយ

អ្នកចាំទី Jan Oblak របស់ក្រុម Atletico Madrid ហាក់មិនបានបដិសេធចំពោះការចាកចេញពីទឹកដី Wanda Metropolitano នោះឡើយ ប៉ុន្តែយ៉ាងណាគេនៅតែទទូចថាកំពុងមានភាពរីករាយ នៅក្នុងរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ ។

Jan Oblak

ជាក់ស្តែងកីឡាករសញ្ជាតិស្លូវេនីរូបនេះ កំពុងខិតជិតឆ្នាំទី ៧ ហើយ នៅក្នុងនាមជាកីឡាកររបស់ក្រុម Atletico បន្ទាប់ពីមកដល់ក្លិបនេះកាលពីឆ្នាំ ២០១៤ ពីក្រុម Benfica ហើយគេថែមទាំងបានឈ្នះពានរង្វាន់ La Liga លើកដំបូងរបស់ខ្លួនជាមួយក្លិប នៅរដូវកាលឆ្នាំ ២០២០-២១ នេះទៀតផង ។

Jan Oblak

តែបើទោះបីជាតំណែងជាអ្នកចាំទីដៃទីមួយនៅក្រោមការដឹកនាំរបស់លោក Diego Simeone ហាក់មិនដែលជួបបញ្ហាអ្វីក៏ដោយ ប៉ុន្តែ Oblak នៅតែមានទំនាក់ទំនងខ្លាំង ជាមួយនឹងការផ្លាស់ទៅលេងឲ្យក្រុម Chelsea និង Manchester United នៅរដូវក្តៅខាងមុខនេះ ។

Jan Oblak

មិនតែប៉ុណ្ណោះដោយថ្លែងទៅកាន់ Marca , Oblak បាននិយាយ ៖ “ ខ្ញុំមិនអាចមើលឃើញអនាគតរបស់ខ្ញុំទេ ទាំងខ្ញុំទាំងក្លឹប ឬនរណាម្នាកក៏ដោយ ។ វាពឹងផ្នែកលើកត្តាជាច្រើន ដូចជាក្លិបត្រូវតែសម្រេចចិត្តលក់អ្នកចេញ ឬក៏អត់នោះ ។ ខ្ញុំមិនមានអ្វីត្រូវនិយាយអំពីអនាគតរបស់ខ្ញុំទេ ខ្ញុំបាននៅ Atleti រយ:ពេល ៧ ឆ្នាំមកហើយ ខណ:ខ្ញុំនៅតែសល់ពេលពីរឆ្នាំទៀតលើកិច្ចសន្យារបស់ខ្ញុំ ” ។

Jan Oblak

គេបន្ថែមទៀតថា ៖ ” ខ្ញុំបានលេងជាង ៣០០ ប្រកួតនៅទីនេះ ហើយខ្ញុំរីករាយដែលបានឈ្នះពាន La Liga ខ្ញុំមិនគិតពីអ្វីផ្សេងទៀតទេ។ ខ្ញុំនៅទីនេះខ្ញុំសប្បាយចិត្តណាស់។ យើងនឹងឃើញថានឹងមានអ្វីកើតឡើងនៅពេលអនាគតមកដល់ ” ៕

ប្រភព: Sportmole