Messi នឹកគុណមិត្តរួមក្រុមអាហ្សង់ទីនម្នាក់ ដែលជួយក្រុមឈ្នះអ៊ុយរូហ្គាយ ក្នុងវគ្គជម្រុះ World Cup

Lionel Messi មានក្ដីសប្បាយចិត្ត​ ចំពោះការបន្ដទទួលបានលទ្ធផលល្អ របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយឈ្នះជើងឯក Copa America ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះ មិនភ្លេចនោះទេ ចំពោះការដឹងគុណដល់ កីឡាករ Emiliano Martinez ដែលបានជួយក្រុមរបស់គេឈ្នះការប្រកួតទល់នឹងអ៊ុយរូហ្កាយ។

Messi រកគ្រាប់បាល់ទី៨០របស់ខ្លួនសម្រាប់ក្រុមអាហ្សង់ទីន ជាមួយនឹងគ្រាប់បាល់ពីរគ្រាប់ទៀតរបស់ Rodrigo De Paul និង Lautaro Martinez ដែលជួយឱ្យអាហ្សង់ទីន ឈ្នះការប្រកួតដោយលទ្ធផល ៣-០ លើអ៊ុយរូហ្កាយ ក្នុងវគ្គជម្រុះ FIFA World Cup ហើយរំកិលគម្លាតនៅសល់ត្រឹមតែ៦ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាងប្រេស៊ីល។

អ្នកចាំទី Martinez បានជួយសង្គ្រោះបាល់ដែលព្យាយាមស៊ុតយ៉ាងល្អពីរលើកដោយ ខ្សែប្រយុទ្ធ Luis Suarez ហើយសរុបក្នុងការប្រកួតគេអាចរារាំងបាល់ពីការព្យាយាមស៊ុតពីគូប្រកួតបាន៦លើក។

ហើយ Messi បានសរសើរអ្នកចាំទីរបស់ Aston Villa រូបនេះ បន្ទាប់ពីទទួលជ័យជម្នះ ក្រោយបញ្ចប់លទ្ធផលត្រឹមស្មើជាមួយប៉ារ៉ាហ្គាយ ដោយគ្មានគ្រាប់បាល់ទាំងសងខាង។

Messi បាននិយាយថា៖ “គេជាមូលដ្ឋាននៃយើងទាំងអស់គ្នា។ នៅពេលដែលមានសម្ពាធ គេតែងតែតបត្រលប់ទៅវិញ។ គេធ្វើបែបនេះបានម្ដងទៀតនៅថ្ងៃនេះ។ យើងដឹងថាយើងមាន ម្នាក់ក្នុងចំណោមកីឡាករល្អបំផុតលើលោក ហើយយើងកំពុងធ្វើឱ្យកើតឡើង”៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ គ្រូធំជម្រើសជាតិហ្គាំ ថានឹងធ្វើឱ្យបានល្អបំផុត នៅជើងទី២ជាមួយកម្ពុជាដើម្បីឆ្លងទៅវគ្គបន្ទាប់

ក្រុមបាល់ទាត់ជម្រើសជាតិកោះហ្គាំ នឹងប្រើឱកាសចុងក្រោយរបស់ពួកគេ ដើម្បីបង្កើតក្ដីសង្ឃឹមឡើងទៅកាន់ជុំបន្ទាប់នៃការប្រកួតវគ្គជម្រុះ AFC Asian Cup ក្រោយបរាជ័យទល់នឹងកម្ពុជាកាលពីជើងទី១ ដោយលទ្ធផល ០-១។

គ្រូបង្គោលក្រុមជម្រើសជាតិកោះហ្គាំលោក Sang Hoon Kim បាននិយាយថា៖ “វាជាលទ្ធផលដ៏គួរឱ្យខកចិត្ត ប៉ុន្ដែយើងមានពេលពីរបីថ្ងៃដើម្បីថ្លឹងថ្លែងទម្រង់លេង ពីការប្រកួតដំបូង ហើយត្រៀមខ្លួនសម្រាប់លទ្ធផលល្អនៅប្រកួតបន្ទាប់។ យើងមានកីឡាករមួយចំនួន ដែលបានបង្ហាញខ្លួនលើកដំបូងសម្រាប់ហ្គាំ កាលពីប្រកួតថ្ងៃសៅរ៍ ហើយពួកគេមានឥទ្ធិពលខ្លាំងនៅលើទីលាន”។

លោក Kim បានបន្ថែមថាលោកមានក្ដីរីករាយ ជាមួយនឹងការរីកចម្រើន ជារួមនៅក្នុងក្រុមរបស់លោក ហើយនឹងធ្វើឱ្យបានល្អសម្រាប់ឱកាសចុងក្រោយដែលក្រុមលោកអាចបង្កើតបាន និងរក្សាការលេងបានល្អពេញ៩០នាទី។

ក្រុមហ្គាំ នឹងលេងតទល់ជាមួយក្រុមគោព្រៃកម្ពុជា ក្នុងជំនួបជើងទី២នៃវគ្គជម្រុះ playoff AFC Asian Cup នារាត្រីនេះ វេលាម៉ោង ៧៖០០នាទីល្ងាចនៅបារ៉ែន ត្រូវនឹងម៉ោង១១៖០០នាទីយប់នៅកម្ពុជា។