ពត៌មានថ្មីៗ

Man Utd ត្រៀមលក់កីឡាករខ្លួនពីររូប ដើម្បីទុកចន្លោះសម្រាប់តារាឆ្នើម Leverkusen វិញ

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា​កំពុងធ្វើការតាមដានយ៉ាងជិតស្និទ្ធលើកីឡាកររបស់ក្លិប Leverkusen ពីររូប គឺ Jeremie Frimpong និង Edmond Tapsoba

ជាការពិតណាស់គ្រូបង្វឹក លោក Erik ten Hag មានគម្រោងក្នុងការចុះហត្ថលេខានាំយកជម្រើសខ្សែការពារថ្មី មកកាន់ក្រុមរបស់ខ្លួន ដើម្បីប្រជែងតំណែងជាមួយ Diogo Dalot

ទន្ទឹមនឹងនេះ Aaron Wan-Bissaka ដែលមិនសូវបានបង្ហាញភាពលេចធ្លោសម្រាប់ក្រុមផងដែរ ក៏ត្រូវបានគេរាយការណ៍ថា កំពុងជំរុញឲ្យក្លិប Man Utd កាន់តែចង់បានជម្រើសថ្មីផ្សេងទៀតផងដែរ​ដោយកំពុងសម្លឹងឃើញ Frimpong ជាអ្នកមកជំនួសតំណែងនេះវិញ។

គួរឲ្យដឹងថា Bissaka នឹងត្រូវផុតកុងត្រាជាមួយក្លិប នៅឆ្នាំ ២០២៥ ឯណោះ ប៉ុន្តែបើតាមកាសែត Manchester Evening News បាននិយាយថាក្រុម Man United មានឆន្ទៈលក់គេចេញ នៅរដូវក្តៅខាងមុខនេះ ដើម្បីជាការបើកផ្លូវសម្រាប់ Frimpong ចូលមកជំនួសវិញ។

ប្រភពដដែលនេះ ក៏បានបន្ថែមឲ្យដឹងទៀតថា ក្លិប Man Utd ក៏កំពុងត្រៀមលក់កីឡាករ Victor Lindelof ចេញផងដែរ ដើម្បីបើកផ្លូវសម្រាប់ Tapsoba មកជំនួសវិញ នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់ Lindelof នៅសល់រយ:ពេល ៨ខែទៀត ៕

ប្រភព: Metro