United ជាប់ឈ្មោះជាក្រុមល្អដាច់គេបំផុតក្នុងលោកលេខ ៧ ខណៈ Barca នៅត្រឹមលេខ ៤

ក្រុមបិសាចក្រហម Manchester United មានការឡើងកូដយ៉ាងខ្លាំងមួយរយៈកាលចុងក្រោយនេះ ក្រោយពីមានវត្តមានរបស់ចំណូលថ្មីនោះគឺ តារាឆ្នើម Bruno Fernandes ហើយថែមទាំងទទួលបានជ័យជម្នះជាញឺកញាប់ថែមទៀតផង។

ក្រុម Manchester United 

គាប់ជួនកាលពីពេលថ្មីៗកន្លងទៅនេះ គេហទំព័រ fivethirtyeight បានធ្វើការស្រាវជ្រាវ និងចម្រាញ់ជ្រើសបានក្រុមល្អដាច់គេបំផុតក្នុងលោកទាំង ១០ ដែលក្នុងនោះក្រុមម្ចាស់ដី Old Trafford ឈរនៅចំណាត់ថ្នាក់លេខ ៧ ខណៈក្រុមអ្នកមានបុណ្យ FC Barcelona ឈរនៅលេខ ៤។ ចង់ដឹងកាន់តែច្បាស់ សូមក្រឡេកទៅមើលបញ្ជីឈ្មោះខាងក្រោមទាំងអស់គ្នា៖

តារាងឈ្មោះក្រុមល្អបំផុតក្នុងលោក

គួរបញ្ជាក់ដែរថា ស្ថិតិដែលទទួលបានខាងលើគឺធ្វើការវាយតម្លៃតាមប្រព័ន្ធ SPI ដែលផ្ដោតសំខាន់ទៅលើសមត្ថភាពរបស់ក្រុមក្នុងការរកគ្រាប់បាល់ និងការសង្គ្រោះបាល់ជាដើម៕

ប្រភព: givemesport

អានអត្ថបទបន្ទាប់៖ នាមកីឡាករ ១០​ រូបដែលទទួលបានងារជា MOTM ច្រើនជាងគេ សម្រាប់រដូវកាល ២០១៩/២០

ងារជាកីឡាករល្អដាច់គេបំផុតប្រចាំការប្រកួត ឬហៅកាត់ថា MOTM (Man of The Match) តែងតែបានធ្លាក់ទៅលើ កីឡាករមួយរូបដែលបានបញ្ចេញសមត្ថភាពល្អលើសគេនៅក្នុងការប្រកួត មិនប្រកាន់តំណែងថាជាខ្សែប្រយុទ្ធ ខ្សែបម្រើ ឬអ្នកចាំទីនោះទេ។

Kevin De Bruyne 
Cristiano Ronaldo

គ្រប់កីឡាករតែងតែព្យាយាមបញ្ចេញសមត្ថភាពឲ្យអស់រាងៗខ្លួន ព្រោះប្រាថ្នាចង់ទទួលបានងារមួយនេះ។ យោងទៅតាមគេហទំព័រ WhoScored បានបញ្ចេញបញ្ជីឈ្មោះរបស់កីឡាករ ១០ រូបដែលទទួលបាននាមជា MOTM ច្រើនជាងគេបំផុតប្រចាំរដូវកាល ២០១៩/២០ ខណៈ Cristiano Ronaldo ឈរនៅត្រឹមលេខ​ ២ ប៉ុណ្ណោះ៖

  • Dimitri Payet (Olympique Marseille) ទទួលបានងារជា MOTM ៨ លើក
  • Ciro Immobile (Lazio) ទទួលបានងារជា MOTM ៨ លើក
  • Nabil Fekir (Real Betis) ទទួលបានងារជា MOTM ៨ លើក
  • Kevin De Bruyne (Manchester City) ទទួលបានងារជា MOTM ៨ លើក
  • Joselu (Deportivo Alaves) ទទួលបានងារជា MOTM ៩ លើក
  • Karim Benzema (Real Madrid) ទទួលបានងារជា MOTM ៩ លើក
  • Luis Alberto (Lazio) ទទួលបានងារជា MOTM ៩ លើក
  • Timo Werner (RB Leipzig) ទទួលបានងារជា MOTM ១០ លើក
  • Cristiano Ronaldo (Juventus) ទទួលបានងារជា MOTM ១០ លើក
  • Lionel Messi (FC Barcelona) ទទួលបានងារជា MOTM ២០ លើក៕
Lionel Messi

ប្រភព: Soccerladuma