Valencia ចង់​ចង​ជើង​កីឡាករ​ម្នាក់ ក្រោយ​ផ្ទុះ​ថា​ទាំង R.Madrid/Liverpool កំពុង​បេតី​ចិត្ត

អ្នកចាត់ការ​ក្លឹប Valencia លោក Albert Celades បាន​បង្ហាញ​ពី​ក្តី​រំពឹង​ក្នុង​ការ​ចង់​ចង​ជើង​រយៈ​ពេល​យូរ លើ​កីឡាករ Ferran Torres ទាំង​ដែល​កុងត្រា​សេសសល់​របស់​គេ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ ២០២១២។

Zidane/Klopp
Ferran Torres

កាល​ពី​ខែ​មេសា ឆ្នាំ ២០១៨ កន្លង​ទៅ​យុវជន​លេង​ប្រយុទ្ធ​ស្លាប​រូប​នេះ បាន​ចុះ​កុងត្រា​លើ​តម្លៃ​ផ្តាច់​កុងត្រា ១០០ លាន​អឺរ៉ូ ដែល​កិច្ច​ព្រមព្រៀង​មាន​រយៈ​ពេល​ដល់​ឆ្នាំ ២០២១។

Ferran Torres

ប៉ុន្តែ​ដំណឹង​ល្ហិចល្ហៀង​នៃ​ការ​ចង់​បាន​របស់​ក្លឹប​យក្ស​កំពូលៗ​មាន​ដូច​ជា Real Madrid និង Liverpool ហាក់​សម្លឹង​ឃើញ​ Torres មិន​ដាក់​ភ្នែក​ទាល់​តែ​សោះ ញាំង​ឲ្យ Valencia កាន់​តែ​មាន​ការ​ព្រួយបារម្ភ​ជុំវិញ​អនាគត​មិន​ប្រាកដប្រជា​របស់​យុវជន​សំខាន់​ខ្លួន។

Ferran Torres

​ប្រាប់​សារព័ត៌មាន Superdeporte លោក Celades ​និយាយ​ថា៖ “ខ្ញុំ​សង្ឃឹម​ថា Ferran អាច​ឈរ​ជើង​រយៈ​ពេល​យូរ​ជាមួយ​ក្លឹប ដោយ​គេ​ជា​កីឡាករ​របស់​យើង​អ៊ីចឹង​សង្ឃឹម​ថា​គេ​អាច​នឹង​ព្រមព្រៀង​កុងត្រា​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ”៕

ប្រភព៖ Football-Espana

អានអត្ថបទបន្ទាប់៖ ជើងចាស់ Man City ម្នាក់ សារភាពថាគេភ័យជំនួសអតីតក្លឹបចាស់ខ្លួន ពេលត្រូវប្រឈមមុខ ជាមួយ R.Madrid នៅ UCL

កីឡាករ Yaya Toure បានសារភាពថារូបគេមានការភ័យខ្លាច ចំពោះអតីតក្លឹប Manchester City របស់គេ នៅក្នុងការប្រកួតក្របខណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ទល់នឹងក្រុម Real Madrid ។

Yaya Toure

កួរបញ្ជាក់ក្រុមរបស់លោក Pep Guardiola បានឈានទៅវគ្គបន្តនៃការប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប ក្នុងនាមជាក្រុមឈរលេខ ១ នៅក្នុងពូល ខណៈដែលក្រុមយក្ស LaLiga បានឈានដល់វគ្គ ១៦ ក្រុមនេះ ដោយបញ្ចប់ក្នុងនាមជាក្រុមជើងឯករងប៉ុណ្ណោះ ។

ហើយយ៉ាងណាមិញក្រុម City នឹងត្រូវធ្វើដំណើរទៅកាន់ទឺកដី Bernabeu នៅថ្ងៃទី ២៦ ខែកុម្ភៈខាងមុខនេះ មុនពេលស្វាគមន៍ក្រុមរបស់លោក Zinedine Zidane នៅជើងទី ២ វិញ នៅថ្ងៃទី ១៧ ខែមីនា ។

កីឡាករក្រុម Manchester City

មិនតែប៉ុណ្ណោះមុនការប្រកួតនេះមកដល់ Toure បានប្រាប់ Omnisport ថា៖ “ ខ្ញុំចង់អោយ City ទទួលជួប Lyon ឬក្លឹបមួយចំនួនផ្សេងទៀត ប៉ុន្តែមិនមែន Real Madrid ឡើយ ព្រោះពួកគេនឹងក្លាយជាគូប្រកួតដ៏លំបាកបំផុតមួយ ។ ប៉ុន្តែយើងនឹងត្រូវចាំមើល ” ។

កីឡាករក្រុម Real Madrid

គេបន្តទៀតថា ៖ ” Real Madrid អាចទម្លាក់យើងចេញភ្លាមៗ ។ ពួកគេអាចពួកគេពិតជាអាចធ្វើបាន ព្រោះយើងរំពឹងថាក្រុម Real Madrid នឹងឡើងទៅវគ្គ ៨ ក្រុម ហើយពេលនេះពួកគេត្រូវជួបជាមួយ City ។ និយាយដោយស្មោះត្រង់ទៅ ខ្ញុំពិតជាមានការភ័យខ្លាច ” ៕​

ប្រភព : Daily Mail