Van Dijk បោះសារមួយ ព្រមានក្លឹបគូប្រជែងរបស់ Liverpool ទាំងអស់ មុនប្រកួតក្នុងលីគ វិលមកវិញ

កីឡាករ Virgil van Dijk បានទទូចថាគ្មានការចុះខ្សោយណាមួយ សម្រាប់ក្រុម Liverpool ឡើយ ខណ:ពួកគេមានការចាប់ផ្តើមរដូវកាលដ៏ស្វិតស្វាញមួយ នៅរដូវកាលនេះ ។

គួរបញ្ជាក់ផងដែរថាក្រុមហង្សក្រហមឈរនៅកំពូលតារាង Premier League លើក្រុមម្ចាស់ជើងឯក Manchester City ដោយឈ្នះ ៤ ដងជាប់គ្នា និងមានពិន្ទុជាអតិបរមា ។

ហើយយ៉ាងណាមិញ Van Dijk និង Liverpool នឹងវិលត្រឡប់មកប្រកួតក្នុងស្រុកវិញ ជាមួយនឹងការប្រកួតក្នុងផ្ទះជាមួយ Newcastle នៅថ្ងៃសៅរ៍ខាងមុខនេះ បន្ទាប់ពីសម្រាកអន្តរជាតិ ហើយក្រុមហង្សក្រហម Liverpool មានការប្រកួតធំៗចំំនួន ៧  មុនពេលចូលដល់ខែតុលា ខណ:ការប្រកួតនៅ Premier League ចំនួន ២ លើក នឹងនៅ Champions League និង Carabao Cup ផងដែរ ។

ហើយយ៉ាងណាមិញ Van Dijk បាននិយាយថា ៖ “ យើងចង់បន្តទៅមុខទៀត ហើយយើងចង់ឈ្នះរាល់ការប្រកួត ដែលនៅខាងមុខយើងឥឡូវនេះ ។ វាមាន ៧ ប្រកួតមុនពេល international break មកដល់ទៀត ។ យើងចង់ឈ្នះការប្រកួតទាំងអស់នោះ  ហើយនោះជាអ្វីដែលយើងត្រូវព្យាយាមធ្វើ ” ។

គេបន្តទៀតថា ៖ ” យើងដឹងច្បាស់ថា Manchester City នឹងអាចលេងបានល្អនៅ Premier League ម្តងទៀតនៅរដូវកាលនេះ ។ ប៉ុន្តែក៏មានការប្រកួតផ្សេងទៀត ដែលយើងអាចទទួលបានជោគជ័យ ។ ពីរបីសប្តាហ៍បន្ទាប់យើងនឹងលេងថ្ងៃសៅរ៍ / អង្គារគឺស្ទើរតែគ្រប់ពេល ” ៕

ប្រភព: Mirror