Van Dijk យល់យ៉ាងណា បើសិនពាន Ballon d’Or ធ្លាក់ទៅលើដៃ Messi?

Virgil van Dijk អាចនឹងចាញ់ការប្រជែងពាន Ballon d’Or ជាមួយនឹង Lionel Messi ប៉ុន្ដែ កីឡាករឆ្នើមរបស់ Liverpool រូបនេះ បានអះអាងថាគ្មាននរណាម្នាក់ចាញ់នោះទេ សំរាប់បេក្ខភាពប្រជែងពាននេះ។

ខ្សែការពារហូឡង់រូបនេះ បានសាងភាពលេចធ្លោសំរាប់ក្រុមហង្សក្រហម ដោយបានជួយឲ្យពួកគេឈ្នះ Champions League កាលពីរដូវកាលមុន ហើយអាចនឹងក្លាយជាខ្សែការពារដែលអាចឈ្នះពានរង្វាន់នេះចាប់តាំងពី Fabio Cannavaro ទទួលបានកាលពីឆ្នាំ ២០០៦។

បើតាមឯកសារបែកធ្លាយកាលពីថ្មីៗនេះបានបង្ហាញថា Messi ជាអ្នកឈ្នះពាន Ballon d’Or ដែលជាកំណត់ត្រាលើកទី៦ ដោយបានផ្ដួល Van Dijk និង មិត្តរួមក្រុមនៅ Liverpool ខ្សែប្រយុទ្ធ Mohamed Salah។

ទោះយ៉ាងណាក្ដី Van Dijk មិនមានការខកចិត្ដនោះទេ បើសិនលទ្ធផលបានបង្ហាញដូចក្រដាសដែលបែកធ្លាយ ដោយជឿជាក់ថា គ្រប់គ្នានៅទីនោះមិនមានអ្នកចាញ់ឡើយ។

Van Dijk បាននិយាយថា៖ “គ្មាននរណាម្នាក់ដែលចាញ់នៅពេលល្ងាចនោះទេ។ ខ្ញុំពិតជាមានមោទកភាព ក្នុងការចូលរួមនៅទីនោះ សំរាប់ការលេងជាមួយនឹងក្រុមកាលពីឆ្នាំមុន ហើយជាមួយនឹងប្រទេសផងដែរ។ វាជាអ្វីដែលគួរតែពេញចិត្ដ ព្រោះមិនមានកីឡាករច្រើនរូបមកកាន់ទីនោះឡើយ ដើម្បីទទួលរបស់ទាំងនេះ។ គ្មានអ្នកចាញ់ទេនៅល្ងាចនោះ យើងនឹងចាំមើលតើនឹងមានអ្វីកើតឡើង។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ PSG កំណត់អាទិភាពទៅលើការបន្ដកុងត្រាថ្មី ឲ្យតារាឆ្នើមរបស់ក្លឹបក្រែង Real Madrid ឆក់បាត់

អនាគតរបស់ Kylian Mbappe ស្ថិតនៅក្នុងភាពស្រពេចស្រពិល ដោយមានចចាមអារ៉ាមជាច្រើន កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅបានចុះផ្សាយថា រូបគេមានទំនាក់ទំនងផ្ទេរទៅកាន់ Real Madrid នៅរដូវកាលក្រោយ ហើយកាលពីថ្ងៃអាទិត្យនេះ កាសែតបារាំង Telefoot បានរាយការណ៍ថា ភ្នាក់ងាររបស់កីឡាកររូបនេះ ពុំទាន់បានឆ្លើយតបទៅនឹង PSG សំរាប់សំណើថ្មីដែលបានដាក់។

ហេតុផលដែលបានឆ្លើយតបទៅវិញនោះគឺថា Mbappe ចង់ផ្ដោតអារម្មណ៍តែទៅលើ បាល់ទាត់តែមួយមុខគតដល់ចប់រដូវកាល។

PSG មានបំណងច់ឲ្យ Mbappe បន្ដកុងត្រាថ្មី ដើម្បីឲ្យប្រាក់ពលកម្មរបស់គេ កើនឡើងប្រហាក់ប្រហែលនឹង មិត្តរួមក្រុម Neymar ហើយក្លឹបបារាំង មានការបារម្ភក្លឹបអេស្ប៉ាញ Real Madrid ឆក់យករូបគេ ទើបកំណត់ការបន្ដកុងត្រាថ្មីជាអាទិភាព។

ហើយមានការរាយការណ៍មួយចំនួនបានលើកឡើងថា អនាគតរបស់ Mbappe នឹងពុំទាន់បានដឹងច្បាស់នៅឡើយទេ រហូតដល់ចប់រដូវកាល ខណៈដែលកុងត្រារបស់គេបច្ចុប្បន្ននឹងផុតកំណត់នៅឆ្នាំ ២០២២៕

ប្រភព៖ AS