Varane ចេញមុខ បកស្រាយចំៗ ជុំវិញអនាគត របស់ខ្លួនជាមួយក្រុម R.Madrid នៅរដូវកាលក្រោយ

កីឡាករ Raphael Varane បានបដិសេធមិនព្រមនិយាយអំពីអនាគតរបស់គេនៅឯក្លឹប Real Madrid ជាមួយនឹងការលើកឡើងថាគេអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែងខ្សែការពារសញ្ជាតិបារាំងរូបនេះត្រូវបានគេគិតថាចង់ចាកចេញពីក្លឹប Madrid ខណៈដែលរូបគេកំពុងសម្លឹងរកមើលការប្រកួតប្រជែងថ្មីៗ ដោយកីឡាករធ្លាប់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League បួនដង និងឈ្នះពានរង្វាន់ La Liga ពីរដងរួចមកហើយ ចាប់តាំងពីបានចូលរួមជាមួយក្លឹបអេស្ប៉ាញមួយនេះក្នុងឆ្នាំ 2011 ។

ប៉ុន្តែទោះជាយ៉ាងណា Varane  មិនបានធ្វើការបញ្ជាក់ពីគម្រោងរបស់គេនាពេលអនាគតនោះទេ ខណ:ដែលកីឡាកររូបនេះនឹងបន្ត ត្រូវបានពេលដើម្បីពិភាក្សាអំពីបញ្ហានេះបន្ថែមទៀតនៅក្នុងអំឡុងពេលសម្រាកអន្ដរជាតិ ។

លើសពីនេះ Varane បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង Le Parisien ថា ៖  ” ខ្ញុំមិនចង់និយាយអំពីអនាគតរបស់ខ្ញុំទេ ។ ខ្ញុំមិនមែនជាមនុស្សម្នាក់ដើម្បីពិភាក្សាពីអនាគតរបស់ខ្ញុំនោះទេ ” ៕

ប្រភព: Daily Mail 

មតិយោបល់