(VDO) ខ្នាញ់​ណាស់​កូន​ពូជ! Mateo ចម្លង​ស្ទាយ​អបអរ​តាម​ឪពុក​ខ្លួន Messi យ៉ាង​ឡូយ

អាយុ​ត្រឹម ៤ ឆ្នាំ​តែ Mateo Messi Roccuzzo ​បាន​ក្លាយ​ជា​ក្មេង​ប្រុស​ម្នាក់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទូទាំង​សកលលោក តាម​រយៈ​ភាព​ក្រមិចក្រមើម​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​គេ។

 

មិន​ថា​នៅ​ពេល​ Messi នាំ​ក្មេង​តូច​រូប​នេះ​មក​ចូលរួម​នៅ​លើ​ទីលាន ឬ​សកម្មភាព​នៅ​ក្នុង​គេហដ្ឋាន Mateo រមែង​ឌឺដង​ដាក់​ឪពុក​ខ្លួន ពោល​គឺ​អាច​ថា​ជា​សត្រូវ​បញ្ឈឺ​ចិត្ត​ដើម្បី​ចង់​ឈ្នះ Messi។

វីដេអូ​មួយ​ផ្សេង​ទៀត​ទើប​លេច​ចេញ​ថ្មីៗ​នេះ​ទាក់ទិន​នឹង​ស្ទាយ​អបអរ​របស់ Mateo វិញ​ម្តង ដែល​រូប​គេ​បាន​ទាត់​បាល់​មួយ​ជើង មុន​រត់​មក​ធ្វើ​ស្ទាយ​អបអរ​ដូច​ទៅ​នឹង​ឪពុក​កីឡាករ Lionel Messi។ ចង់​ដឹង​ថា​គួរ​ឲ្យ​ស្រលាញ់​បែប​ណា យើង​ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម៖