(VDO) គួរ​ឲ្យ​គោរព! វឌ្ឍនា​រក​បាន​គ្រាប់​បាល់​ទល់​ក្លឹប​ចាស់ តែ​បដិសេធ​មិន​បញ្ចេញ​ស្ទាយ​អបអរ

ក្នុង​ជំនួប​ទល់​នឹង​ក្លឹប​ Pahang កាល​ពី​យប់មិញ PKNS FC បានចាញ់ក្នុង​លទ្ធផល ២-១ ត្បិតអី​កីឡាករ​កម្ពុជា​ ចាន់ វឌ្ឍនាកា អាច​រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី ១៣។

PKNS ដែល​មាន​ឈុត​ពណ៌​ទឹក​ក្រូច​បាន​លេង​បាល់ Counter-Attack លឿនៗ​ទល់​នឹង​ក្លឹប​ឈរ​លេខ ២ ក្នុង​តារាង ក្រោយ​ពេល​វឌ្ឍនាកា បាន​ទទួល​បាល់ Assist ពី​មិត្ត​រួម​ក្រុម​ក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ​អូស​ស៊ុត​ដាច់​ចង្កេះ​អ្នកចាំទី។ ប៉ុន្តែកីឡាករ Dickson Nwakamae និង Ze Love ក៏​សង​ម្នាក់​មួយ​គ្រាប់​វិញ យក​ឈ្នះ​ក្នុង​ការ​ប្រកួត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ក្រោយ​ពេល​រក​បាន​គ្រាប់​បាល់ វឌ្ឍនាកា​ក៏​បង្ហាញ​អាកប្បកិរិយា​មិន​ខុស​ពី​បណ្តា​កីឡាករ​កំពូល​ឯ​ទៀត​នៅ​តំបន់​អឺរ៉ុប ពោល​គឺ CV29 មិន​បាន​បញ្ចេញ​ស្ទាយ​អបអរ​ណា​មួយ​នោះ​ទេ ពោល​គឺ​លើក​ដៃ​ប្រណម​ដឹង​គុណ​ដល់​ក្លឹប​ចាស់ Pahang របស់​ខ្លួន​ដែល​ធ្លាប់​រួម​ជើង​បាន​មួយ​រយៈ​ពេល​ខ្លី​កាល​ពី​ឆ្នាំ ២០១៨។

បញ្ជាក់​ថា​សព្វថ្ងៃ PKNS បន្ត​ឈរ​លេខ ៥ ក្នុង​តារាង MSL ដោយ ៨ ប្រកួត​ឈ្នះ​ ៣ ស្មើ ៣ និង​ចាញ់ ២ មាន ១២ ពិន្ទុ​ក្នុង​ដៃ។

ប្រភព:FoxSportAsia