(VDO) គ្រាប់​បាល់ Syahmi ស៊ុត​ទម្លាក់​ថៃ​នៅ Suzuki Cup ​ដាក់ស្នើចូលប្រជែងពាន FIFA Puskas Award

សមាគម​បាល់ទាត់​ម៉ាឡេស៊ី​ហៅ​កាត់ FAM ​នឹង​ដាក់​សំណើ​ទៅ​កាន់ FIFA ជុំវិញ​ការ​ត្រួតពិនិត្យ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​ល្អ​របស់​កីឡាករ Syahmi Safari កាល​ពី​ពាន​រង្វាន់ AFF Suzuki Cup ឆ្នាំ ២០១៨។

មួយ​ជើង​ស៊ុត​ទម្លាក់​ថៃ​នៅ​កីឡដ្ឋាន Rajamangala Stadium នៅ​ទីក្រុង​បាងកក​កាល​ពី​ខែ​ធ្នូ បាន​រុញ​ឲ្យ​ម៉ាឡេស៊ី​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ត្រូវ​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​នាគ​មាស​វៀតណាម។ យ៉ាងណាមិញ​មួយ​គ្រាប់​នោះ​សមាគម​ក៏​កំពុង​ដុតដៃដុតជើង​ដាក់​សំណើ​ទៅ FIFA ដើម្បី​មាន​ឱកាស​ប្រជែង​បេក្ខភាព​នៅ​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ គឺ Puskas Award។

ទស្សនា​វីដេអូ​ស៊ុត​បញ្ចូល​ទី​របស់ Syahmi Safari:

បើ​អាច​ទទួល​បាន​ជោគជ័យ​កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​ម៉ាឡេស៊ី​ទី​ពីរ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​មាន​កិត្តិយស​ឈរ​ឈ្មោះ​ក្នុង​បេក្ខភាព​ពាន​រង្វាន់​លំដាប់​ពិភពលោក។ កន្លង​ទៅ​តារា​ឆ្នើម Faiz Subri ក៏​ធ្លាប់​ជាប់​ឈ្មោះ​កាល​ពី​ឆ្នាំ ២០១៦ ឈរ​ឈ្មោះ​អម​ជាមួយ Cristiano Ronaldo, Zlatan Ibrahimovic និង James Rodriguez ទៀត​ផង។

ទស្សនា​វីដេអូ​ស៊ុត​បញ្ចូល​ទី​របស់ Faiz Subri:

ប្រភព: TheStar