(VDO) ច្បាស់​ហួស! ខ្ញី​ចាស់ Xavi ស៊ុត Free-Kick ដាច់​ចង្កេះ​អ្នកចាំទី​បាន​ត្រឹម​ឈរ​មើល

ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​នៅ AFC Champions League កាល​ពី​ថ្ងៃ​ម្សិលមិញ ក្លឹប Pakhtakor បាន​ស្មើ ២-២ ទល់​នឹង​ក្លឹប Al Sadd ដោយ​ក្នុង​នោះ​ក្រុម​របស់​ប្រទេស​អារ៉ាប់​រួម​គឺ Xavi ស៊ុត​បាន ២ គ្រាប់​ម្នាក់​ឯង។

មួយ​គ្រាប់​ដំបូង​ធ្វើ​បាន​នៅ​នាទី​ទី ៦ ហើយ រំលង​ ១០ នាទី​ក៏​យក​បាន​មួយ​គ្រាប់​បន្ថែម​ទៀត តាម​រយៈ​ការ​ស៊ុត​បាល់ Free-Kick យ៉ាង​ស្អាត​ ឲ្យ​អ្នកចាំទី​បាន​ត្រឹម​ឈរ​មើល។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា Xavi បាន​ចាកចេញ​ពី Barca នា​ឆ្នាំ ២០១៥ ក្រោយ​ចំណាយ​ពេល​រាប់​ឆ្នាំ​រួមរស់​នៅ​ទឹក​ដី Camp Nou។ ថ្លែង​បញ្ជាក់​ជុំវិញ​ការ​ប្រកួត​រវាង​ក្រុម​យក្ស​កាតាឡាន់​និង​បិសាច​ក្រហម​ត្រៀម​ឈាន​ចូល​មក​ដល់ Xavi សង្កត់​ធ្ងន់​ថា​អតីត​ក្រុម​របស់​ខ្លួន​ត្រូវ​ប្រយ័ត្ន​ជាមួយ Lukaku, Rashoford និង Martial ឲ្យ​មែនទែន ព្រោះ​អ្នក​ទាំង​នេះ​ប្រមូល​ផ្តុំ​ដោយ​គុណភាព​និង​សុទ្ធ​សឹង​តែ​ជា​កីឡាករ​ប្រើ​ល្បឿន​លឿន​ទៀត​ផង។​