(VDO) ទៅ​ដល់​ណា​មាន​រឿង​ដល់​ហ្នឹង! ប្រុស​ម៉ៅ Marinus បាន​កាត​ក្រហម​មួយ ក្រោយ…

ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​នៃ​ពាន​រង្វាន់ AFC U-23 ក្រុម​ឥណ្ឌូណេស៊ី​មិន​អាច​ឆ្លង​ទៅ​វគ្គ​បន្ទាប់​ដែល​នឹង​ធ្វើ​នៅ​ទឹក​ដី​ប្រទេស​ថៃ​បាន​ឡើយ បន្ទាប់​ពី​បរាជ័យ​ពីរ​ប្រកួត​ទល់​ក្រុម​វៀតណាម​និង​ថៃ។ នៅ​ជុំទី ៣ ក្រុមឥណ្ឌូណេស៊ីនឹងត្រូវតតាំងប្រ៊ុយណេ ប៉ុន្តែទោះបីឈ្នះក៏ពុំមានឱកាសឡើងទៅវគ្គបន្ទាប់នោះដែរ

 

ចាញ់​នៅ​លទ្ធផល ១-០ កាល​ពី​ជុំ​ទី​ពីរ​ថ្ងៃ​ម្សិលមិញ រឿង​ដ៏​ហួស​ចិត្ត​មួយ​ទៀត​គឺ​ទាក់ទិន​នឹង​អាកប្បកិរិយា​មិន​សមរម្យ​របស់​ខ្សែ​ប្រយុទ្ធ Marinus Wanewar ដែល​ត្រូវ​ទទួល​កាត​ក្រហម​នៅ​បិទ​ការ​ប្រកួត ក្រោយ​ប៉ះ​ទង្គិច​នូវ​ពាក្យ​សម្តី​ខ្លាំងៗ​ជាមួយ​អាជ្ញាកណ្ដាល​និង​កីឡាករ​វៀតណាម។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

កីឡាករ​វ័យ ២២ ឆ្នាំ​ដែល​ធ្លាប់​ផ្ទុះ​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំទ្រ​កម្ពុជា នៅ​តែ​បង្ហាញ​អាកប្បកិរិយា​ខ្វះ​ក្រមសីលធម៌​លើ​ទីលាន​ប្រកួត ទល់​ក្រុម​វៀតណាម​ដដែល ដោយ​បន្ទាប់​ពី​ទទួល​កាត គេ​ឃើញ​កីឡាករ​គ្រប់​គ្នា​ចាប់​ដៃ​គ្នា​បន្ទាប់​ពី​បិទ​ការ​ប្រកួត ខុស​អ្វី​តែ Marinus ម្នាក់ ហាក់​មាន​ចរិត​ក្រអឺតក្រទម​មិន​ព្រម​ចាប់​ដៃ​ជាមួយ​នរណា​ឡើយ មិន​ថា​តែ​អាជ្ញាកណ្ដាល​ឬ​កីឡាករ​នៃ​ក្រុម​បដិបក្ខ។​