(VDO) បើក​ឆាក ៩ នាទី… ខ្ញី​ចាស់ Xavi ស៊ុត Free-Kick លឿន​ដូច​រន្ទះ​ឲ្យ​អ្នក​ចាំ​ទី​ត្រឹម​ឈរ​មើល

Al-Sadd បាន​យក​ឈ្នះ​នៅ​លទ្ធផល ២-១ ទៅ​លើ​ក្លឹប Pakhtakor of Uzbekistan នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ Asian Champions League កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

ក្នុង​នោះ Xavi ក៏​ជា​អ្នក​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​ជ័យជម្នះ តាម​រយៈ​ការ​ស៊ុត Free-Kick បើក​ឆាក​នៅ​នាទី​ទី ៩ យក​បាន​មួយ​គ្រាប់ ស្រប​ពេល​អ្នកចាំទី​បាន​ត្រឹម​ឈរ​មើល​ដាច់​ចង្កេះ​ផឹង​តែ​ម្តង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ដែរ​ថា Xavi ​បាន​ចាកចេញ​ពី​ក្លឹប Barcelona នា​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ​ ២០១៥ មក​ចូលរួម​ជាមួយ​ក្លឹប​អារ៉ាប់ Al Sadd ដោយ​គ្មាន​តម្លៃ​ខ្លួន​អ្វី​ទាំង​អស់ ប៉ុន្តែ​មក​ទល់​សព្វថ្ងៃ​នេះ​ជា​ញឹកញយ​អតីត​កីឡាករ​នៅ​ក្រុម​កាតាឡាន់​តែងតែ​ជួយ​ឲ្យ​ក្រុម​ថ្មី​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​លើក​ច្រើន​សារ។

ប្រភព:AllFootball