Kylian Mbappe ក៏ជាអ្នករកគ្រាប់បាល់មួយគ្រាប់ផងដែរ ជាមួយនឹង Neymar Jr ឲ្យក្លឹប PSG យកឈ្នះ Nantes នៅលទ្ធផល ២-០ នៅឯកីឡដ្ឋាន Parc des Princes។

Kylian Mbappe

Kylian Mbappe
បុរសវ័យ ២០ ឆ្នាំដែលជាយុវជនលេចធ្លោរបស់ក្លឹបបារាំង បានប្រើប្រាស់បច្ចេកទេសប៉ែងជើងក្រោយសម្រេចទីយ៉ាងស្អាត បន្ទាប់ពីទទួលបានការកាត់បាល់ចូលដោយខ្សែប្រយុទ្ធស្លាប Angel di Maria។
ទស្សនាវីដេអូខាងក្រោម៖
A finish and a half that @KMbappe pic.twitter.com/Y3Q4hDzCrq
— Jonathan (@Crexativea) December 4, 2019
គួររំឭកថាក្រុមសេដ្ឋីបារាំងបច្ចុប្បន្នមាន ៣៦ ពិន្ទុឈរកំពូលតារាង តាមពីក្រោយដោយ Marseille (ទៅមុនមួយប្រកួត) មានគម្លាត ៥ ពិន្ទុ៕ ប្រភព៖ SportBible
អានអត្ថបទបន្ទាប់៖ (VDO) Mane បញ្ជូនបាល់ឲ្យ Origi ដូចគេចាប់ដាក់ សក្តិសមជាប់ជាបេក្ខភាព Assist ល្អដាច់គេ
Sadio Mane ក្រៅពីបានចូលរួមចំណែករកបានមួយគ្រាប់ ប៉ុន្តែក៏ជាអ្នក Assist បាល់ទៅឲ្យមិត្តរួមក្រុមបានយ៉ាងល្អផងដែរនៅប្រកួតទល់ក្រុមស្ករគ្រាប់ Everton ក្នុងទឹកដី Anfield កាលពីយប់មិញ។
មួយគ្រាប់ដំបូងដែលកើតឡើងនៅនាទីទី ៦ Mane បានបញ្ជូនបាល់ដាច់មាត់ខ្សែការពារ ៣ រូបយ៉ាងស្អាត រហូតផុតជើងសមល្មមនឹង Origi រត់មកឆ្មក់យក និងអូសដាច់អ្នកចាំទី ហើយបំប៉ោងចូលមួយគ្រាប់នាំមុខក្រុមភ្ញៀវយ៉ាងស្អាត។
ទស្សនាវីដេអូខាងក្រោម៖
Divock Origi scores vs Everton again. Look at that assist from Sadio Mane. What a pass!!https://t.co/jfRNYjAAIm
— Goal HQ (@goalhq_) December 4, 2019