[VDO] សំណាង ឬបច្ចេកទេស? អ្នកចាំទីម្នាក់សង្គ្រោះបាល់រហូតដល់បីដង ក្នុងរយ:ពេលត្រឹម ៧ វិនាទី

វីដេអូមិនគួរឱ្យជឿមួយរបស់អ្នកចាំទីម្នាក់ ដែលបានសង្គ្រោះបាល់ពីចំនួនបីលើក ក្រោយពីការស៊ុតបាល់ប៉េណាល់ទីមួយ ដែលបានធ្វើឲ្យផ្ទុះពេញនៅលើបណ្តាញ Twitter ។

 

ជាក់ស្តែងវីដេអូដែលត្រូវបានគេថតនៅឆ្នាំ 2016 ប៉ុន្តែបានលេចចេញជាថ្មីម្តងទៀតនៅសប្តាហ៍នេះ ដែលបានបង្ហាញពីសកម្មភាពរបស់កីឡាករ Jean-Francois Bedenik សម្រាប់ការព្យាយមសង្គ្រោះបាល់មិនឲ្យចូលទីបានរហូតបីលើក ក្នុងរយ:ពេលត្រឹម ៧ វិនាទី  ។

គួរបញ្ជាក់ថាក្រុម Vannes OC បានទទួលជ័យជម្នះដោយលទ្ធផល 3-0 លើក្រុម TA Rennes ខណ:ដែលកីឡាករ Bedenik ត្រូវបានគេប្រគល់ភារកិច្ចឱ្យបញ្ឈប់ពីការស៊ុតរបស់កីឡាករ Renaud Dreuslin ដែលគួរឲ្យចងចាំបំផុតក្នុងអាជីពរបស់គេ ។

យ៉ាងណាមិញចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម ៖

ប្រភព: Daily Mail 

 

មតិយោបល់