(VDO) Mane បញ្ជូន​បាល់​ឲ្យ Origi ដូច​គេ​ចាប់​ដាក់ សក្តិសម​ជាប់​ជា​បេក្ខភាព​ Assist ល្អ​ដាច់​គេ

Sadio Mane ​ក្រៅ​ពី​បាន​ចូលរួម​ចំណែក​រក​បាន​មួយ​គ្រាប់ ប៉ុន្តែ​ក៏​ជា​អ្នក Assist បាល់​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​បាន​យ៉ាង​ល្អ​ផង​ដែរ​នៅ​ប្រកួត​ទល់​ក្រុម​ស្ករ​គ្រាប់ Everton ក្នុង​ទឹកដី Anfield កាល​ពី​យប់​មិញ។

មួយ​គ្រាប់​ដំបូង​ដែល​កើត​ឡើង​នៅ​នាទី​ទី ៦ Mane ​បាន​បញ្ជូន​បាល់​ដាច់​មាត់​ខ្សែ​ការពារ ៣ រូប​យ៉ាង​ស្អាត រហូត​ផុត​ជើង​សម​ល្មម​នឹង Origi រត់​មក​ឆ្មក់​យក និង​អូស​ដាច់​អ្នកចាំទី ហើយ​បំប៉ោង​ចូល​មួយ​គ្រាប់​នាំ​មុខ​ក្រុម​ភ្ញៀវ​យ៉ាង​ស្អាត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទបន្ទាប់៖ (VDO) មួយ​គ្រាប់​នេះ​ល្អ​ហួស​និស្ស័យ… Mbappe ប៉ែង​ជើង​ក្រោយ​បញ្ចូល​ទី​យ៉ាង​ស្អាត

Kylian Mbappe ក៏​ជា​អ្នក​រក​គ្រាប់​បាល់​មួយ​គ្រាប់​ផង​ដែរ ជាមួយ​នឹង Neymar Jr ឲ្យ​ក្លឹប PSG យក​ឈ្នះ Nantes នៅ​លទ្ធផល ២-០ នៅ​ឯ​កីឡដ្ឋាន Parc des Princes។

Kylian Mbappe

Kylian Mbappe

បុរស​វ័យ ២០ ឆ្នាំ​ដែល​ជា​យុវជន​លេចធ្លោ​របស់​ក្លឹប​បារាំង បាន​ប្រើប្រាស់​បច្ចេកទេស​ប៉ែង​ជើង​ក្រោយ​សម្រេច​ទី​យ៉ាង​ស្អាត បន្ទាប់​ពី​ទទួល​បាន​ការ​កាត់​បាល់​ចូល​ដោយ​ខ្សែ​ប្រយុទ្ធ​ស្លាប Angel di Maria។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​រំឭក​ថា​ក្រុម​សេដ្ឋី​បារាំង​បច្ចុប្បន្ន​មាន ៣៦​ ពិន្ទុ​ឈរ​កំពូល​តារាង តាម​ពី​ក្រោយ​ដោយ Marseille (ទៅ​មុន​មួយ​ប្រកួត) មាន​គម្លាត ៥ ពិន្ទុ៕ ប្រភព៖ SportBible