(VDO) Rashford បាន MOTM ស្រប​ពេល​កីឡាករ Spurs ​រូប​នេះ​បាន​ពិន្ទុ​ទាប​បំផុត​នៅ​យប់មិញ

ការ​ប្រកួត​នៅ​ជុំ​ទី ១៥ ក្នុង​ក្របខ័ណ្ឌ Premier League ក្លឹប​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Tottenham Hotspur នៅ​លទ្ធផល ២-១ នៅ​ទឹកដី Old Trafford។

ទិដ្ឋភាពការប្រកួត

ទិដ្ឋភាពការប្រកួត

ជ័យជម្នះ​នេះ​សម្រេច​បាន​ដោយ​កីឡាករ Marcus Rashford ដែល​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ត្បិត​មាន​ការ​ព្យាយាម​តាម​បាន​មួយ​គ្រាប់​មក​វិញ​ដោយ​កីឡាករ Dele Alli របស់ Spurs។ ក្រោយ​បិទ​ការ​ប្រកួត តាម​រយៈ​ការ​វាយ​តម្លៃ​ពី WhoScored ​បាន​ដាក់​ពិន្ទុ​ឲ្យ Rashford ជាប់​ MOTM នាម​កីឡាករ​ល្អ​ដាច់​គេ។

ទិដ្ឋភាពការប្រកួត

ទិដ្ឋភាពការប្រកួត

Rashfrod ​បាន ៩,៣ ក្រោយ​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង តាម​រយៈ​ការ​ស៊ុត​សរុប ៦ លើក និង​បញ្ជូន​បាល់​ជោគជ័យ ៧០ ភាគរយ។ ខណៈ​អ្នកចាំទី​របស់ Spurs គឺ​ជា​កីឡាករ​បាន​ពិន្ទុ​ទាប​បំផុត ក្រោយ​បង្កើត​កំហុស​សង្រ្គោះ​បាល់​មិន​សម​នឹង​ចូល​នៅ​នាទី ៥ ឈាន​ចូល​ទី ៦ ហើយ​ទទួល​បាន​ពិន្ទុ​ត្រឹម ៦,១ តែ​ប៉ុណ្ណោះ។

ទស្សនា​វីដេអូ​នៃ​ការ​ស៊ុត​បាល់​របស់ Rashford: (នៅនាទី ១:១៥ ក្នុងវីដេអូ)

អានអត្ថបទបន្ទាប់៖ ក្រោយ​លឺ Ars ចង់​បាន ក្លឹប​កំពុង​ឡើង​ជើង​មួយ​ត្រៀម​ថែម​ប្រាក់ ៥ លាន​មិន​ឲ្យ​គ្រូ​ដើរ​ចេញ

ក្លឹប Leicester City ​បាន​នឹង​កំពុង​ផ្តល់​កុងត្រា​ថ្មី​នៅ​លក្ខខណ្ឌ​ពិសេស​មួយ​សម្រាប់​លោក Brendan Rodgers ជួន​ពេល​ដែល​ក្លឹប​ Arsenal កំពុង​ចាប់​អារម្មណ៍​ចង់​នាំ​យក​រូប​លោក​ឲ្យ​ទៅ​ដឹកនាំ​នៅ Emirate Stadium។

Arsenal

Brendan Rodgers

បន្ទាប់​ពី​ការ​បណ្តេញ​ចោល​លោក Emery កាំភ្លើង​ធំ​ទំនង​មិន​ទាន់​ស្វែងរក​ភាព​ល្អ​ប្រសើរ​បាន​នៅ​ឡើយ ពោល​គឺ​ប្រកួត​ដំបូង​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​បណ្តោះ​អាសន្ន​លោក Freddie ក៏​បាន​ត្រឹម​លទ្ធផល​ស្មើ​តែ​ប៉ុណ្ណោះ។