Vinicius Jr. អូសបាល់បញ្ជូនអោយ Benzema ស៊ុតយ៉ាងស្រួល ទោះមានការរារាំង ចាប់ទាញពីខ្សែការពារ Ajax

ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior មិនបានធ្វើអោយគ្រូបង្វឹក Santiago Solari មានការខកចិត្តនឹងដាក់រូបគេនៅក្នុងជម្រើស ១១នាក់ដំបូងឡើយ បន្ទាប់ពីរូបគេបានបង្ហាញបច្ចេកទេសញាក់បាល់យ៉ាងអស្ចារ្យ ព្រមទាំង assist អោយខ្សែប្រយុទ្ធ Karim Benzema រកគ្រាប់បាល់់បើកឆាក ក្នុងការប្រកួតទល់នឹងក្រុម Ajax។

ក្រោមការដឹកនាំរបស់លោក Julen Lopetegui ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ សឹងតែគ្មានឱកាសនៅក្នុងការបង្ហាញខ្លួនសំរាប់ឈុតធំឡើយ ដោយបានត្រឹមតែចូលលេងនៅក្នុងក្រុម Real Madrid Castilla តែប៉ុណ្ណោះ។

ប៉ុន្ដែលោក Solari ដែលមានជំនាញខាងមើលពីសមត្ថភាពរបស់កីឡាករក្មេងៗ បានផ្ដល់ឱកាសអោយ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះ បានជាប់ជម្រើសដំបូងនៅក្នុងឈុតធំ ហើយ Vinicius បានតបស្នងសំរាប់ការជឿទុកចិត្តទៅអោយគ្រូបង្វឹកវិញ។

នៅក្នុងការប្រកួតទល់នឹងក្រុម Ajax អតីតកីឡាកររបស់ក្រុម Flamengo បានព្យាយាមអូសបាល់ពីស្លាបខាងឆ្វេងចូលទៅតំបន់គ្រោះថ្នាក់ដោយជោគជ័យ ទោះមានការរារាំងពី ខ្សែការពាររបស់ Ajax ក៏ដោយ ហើយរូបគេបានបោះបាល់ទៅអោយ Benzema សំរេចគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតនោះតែម្ដង៕

ប្រភព៖ SPORTBible

មតិយោបល់