មាន់​បំពង Is Love មាន់​បំពង Is Life! ទោះ​ហាង​បិទ​ទ្វារ អា​ម៉ាប់​តូច​អង្គុយ​ធ្វើ​រឿង​មួយ​មិន​គួរ​ឲ្យ​ជឿ

ក្មេង​ប្រុស​អាយុ ៣ ឆ្នាំ​ស្ថិត​ក្នុង​ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​អង្គុយ​នៅ​មុខ​ហាង​លក់​មាន់​បំពង​មួយ​កន្លែង​ដែល​មិន​ទាន់​បើក​ទ្វារ។

វេលា​ម៉ោង ៥ ៤៥ នាទី​ព្រឹក មុន​រយៈ​ពេល ១៥ នាទី​ដែល​ហាង​ត្រូវ​បើក​ដំណើរការ ក្មេង​ប្រុស​បាន​ដឹក​ដៃ​ម្តាយ​ឪពុក​មក​ទីតាំង​នោះ ទោះ​គេ​មិន​ទាន់​លក់ ក៏​អាម៉ាប់​តូច​ទៅ​ស៊ូ​អង្គុយ​រង់ចាំ រហូត​ដល់​ទ្រាំ​លែង​បាន អង្គុយ​ចេញ​កាយវិការ​ទាញ​រូប​មាន់​បំពង​ញាំ​ដែល​បិទ​ជាប់​លើ Poster ហើយ​ងក់​ក្បាល​ថា​វា​ឆ្ងាញ់​ថែម​ទៀត​ផង។

មួយ​ម៉ាត់​ចុង​ក្រោយ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​វីដេអូ​លើ​បណ្តាញ​សង្គម​ទប់​សំណើច​មិន​បាន​នឹង​ក្មេង​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​នេះ។ ទី​បំផុត​សំណាង​បាន​ក្លាយ​ជា​ការ​ពិត ដោយ​ហាង​ខាង​លើ​ក៏​ព្រម​បញ្ជូន​មាន់​បំពង​ជា​ច្រើន​ប្រអប់​ទៅ​ឲ្យ​ក្មេង​ប្រុស​នោះ​បន្ទាប់​ពី​ដឹង​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​នេះ។

វីដេអូ​របស់​ក្មេង​ប្រុស​ឈ្មោះ Harvey ទទួល​បាន​ការ​ចុច​ទស្សនា​ខ្ទង់​លាន​នាក់​លើ​បណ្តាញ​សង្គម និង​ការ​ចុច​ Share រាប់​មុឺន​ដង រហូត​បង្កើត​ចេញ​ជា Facebook Page ផ្ទាល់​ខ្លួន​មួយ​ថែម​ទៀត​ផង ដោយ​មាន​ឈ្មោះ​ថា Vince Harvey The JolliBoy

ទស្សនា​វីដេអូ:

https://www.facebook.com/SCMPVIDEO/videos/10156515104409820/

ប្រភព : SCMP