បុរសម្នាក់បានស្លាប់ ពេលជ្រមុជទឹកសុំមិត្តស្រីរៀបការ នៅថ្ងៃវិស្សមកាលរបស់ពួកគេ

បុរសសញ្ជាតិអាមេរិកកាំងម្នាក់ បានលង់ទឹកស្លាប់ នៅពេលដែលកំពុងសូមមិត្តស្រីរៀបការ ពេលជ្រមុជ កំឡុងពេលវិស្សមកាលនៅប្រទេសតង់ហ្សានី។

លោក Steven Weber ហើយនឹងមិត្តស្រី Kenesha Antoine បានមកស្នាក់នៅ រីសត Manta ដែលនៅលើកោះ Pemba។ បើតាមវីដេអូដែលបានថតបង្ហាញថា លោក Weber បានជ្រមុជចូលទៅក្នុងទឹក បានសុំមិត្តស្រីរបស់លោករៀបការ។

នៅក្នុងវីដេអូ បុរសអាមេរិកកាំងរូបនេះ បានលើកលិខិតសរសេរដៃមួយ ខណៈដែលនាង Antoine ជាអ្នកថតវីដេអូនោះ។

មិត្ដស្រីរបស់បុរសរងគ្រោះរូបនេះ បានបង្ហោះនៅលើគណនី Facebook របស់ខ្លួនដោយបានបញ្ជាក់ថាលោក Weber បានលាចាកលោក ដោយសារការលង់ទឹក៕

ប្រភព៖ BBC