Wenger ឆ្លើយបែបណា ជុំវិញការវិលត្រលប់ទៅដឹកនាំនៅ Arsenal វិញ?

កាលពីពេលថ្មីៗកន្លងទៅនេះ មានពាក្យចចាមអារ៉ាមថា អតីតគ្រូបង្វឹក Arsene Wenger នឹងត្រឡប់មកដឹកនាំក្រុមចាស់ Arsenal វិញជាមិនខាន។ តែយ៉ាងណាមិញ បើយោងទៅតាមរបាយការណ៍ដែលទទួលបានមកពីគេហទំព័រ beIN SPORTS បានឲ្យដឹងថា លោក Wenger មិនមានបំណងត្រឡប់មកទឹកដី Emirates ម្ដងទៀតនោះឡើយ។

Arsene Wenger 

“តើខ្ញុំនឹងត្រឡប់ទៅដឹកនាំក្រុម Arsenal ម្ដងទៀតទេ? ខ្ញុំតែងតែប្រាប់ខ្លួនឯងជារឿយៗថា ខ្ញុំបានចាកចេញ និងផ្ដាច់ខ្លួនពី Arsenal បានជ្រះស្រឡះអស់ហើយ។ នេះគឺជាការសម្រេចចិត្តដែលខ្ញុំបានធ្វើឡើង”។ នេះបើតាមសម្ដីដែលគ្រូបង្វឹកសញ្ជាតិបារាំងបានប្រាប់ទៅកាន់សារព័ត៌មាន beIN Sports។

Arsene Wenger

លោកបន្តថា៖ “ខ្ញុំធ្លាប់ដឹកនាំក្រុមចូលរួមប្រកួតប្រហែល ១២៣៥ លើករួចមកហើយ ហើយក៏ទទួលបានទាំងពេលវេលាសប្បាយនិងទុក្ខសោកឆ្អែតឆ្អន់ផងដែរ។​ តែទោះជាយ៉ាងណាក៏ពួកយើងនៅតែអាចរក្សាកេរិ៍្តឈ្មោះរបស់ក្លឹបបានមកទល់នឹងសព្វថ្ងៃនេះផងដែរ”។

Arsene Wenger

គួររំឭកដែរថា កាលពីរដូវកាល ២០០៣/០៤ ក្រុមកាំភ្លើងធំ Arsenal បានទទួលជោគជ័យដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលបានបញ្ចប់រដូវកាល និងឈរលើកំពូលតារាង EPL ដោយមិនបានទទួលភាពបរាជ័យសូម្បីតែមួយប្រកួតសោះឡើយ។ គិតមកទល់នឹងពេលនេះ នៅមិនទាន់មានក្រុមណានៅអង់គ្លេសអាចបំបែកកំណត់ត្រាដ៏អស្ចារ្យមួយនេះបាននៅឡើយទេ៕

ប្រភព: soccerladuma

អានអត្ថបទបន្ទាប់៖ ទិបំផុត! Bruno និង Pogba ហ្វឹកហាត់រួមគ្នាហើយ សង្ឃឹមដំណឹងល្អចេញមកឆាប់ៗ

កាលពីពេលកន្លងទៅនេះ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United មានការសប្បាយចិត្តរីករាយជាពន់ពេក បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញថា Paul Pogba ជាមួយនឹង Bruno Fernandes កំពុងតែហ្វឹកហាត់រួមគ្នា។

Paul Pogba ជាមួយនឹង Bruno Fernandes 

នេះគឺជាពេលមួយដែលអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមតែងទន្ទឹងរង់ចាំអស់ពេលជាយូរណាស់មកហើយ ដោយរយៈកាលកន្លងមកពួកគេតែចង់ឃើញចំណូលថ្មី Bruno និងបងម៉ៅ Pogba ចាប់ដៃគ្នាប្រកួតនៅលើសមរភូមិវាលស្មៅ ហើយរូបភាពដែលអ្នកទាំង ២ កំពុងតែហ្វឹកហាត់រួមគ្នានេះ អាចជាតម្រុយនៃដំណឹងល្អនៅពេលឆាប់ៗខាងមុខក៏ថាបាន។

Paul Pogba ជាមួយនឹង Bruno Fernandes

គួររំឭកដែរថា អំឡុងពេលដែល Pogba អវត្តមានយ៉ាងយូរដោយសារតែបញ្ហារបួសផ្នែកកជើង បានធ្វើឲ្យក្រុមទាំងមូលមិនសូវមានតុល្យភាពឡើយ តែបន្ទាប់ពីមានវត្តមានរបស់ Bruno ចូលមកបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមក្រុមមានភាពប្រសើរឡើងវិញគួរឲ្យកត់សម្គាល់។

Paul Pogba ជាមួយនឹង Bruno Fernandes

អាស្រ័យហេតុនេះហើយទើបអ្នកគាំទ្រស្ទើរទូទាំងពិភពលោកសង្ឃឹម និងចង់ឃើញវត្តមានអ្នកទាំង ២ ក្លាយជាដៃគូនឹងគ្នានៅលើទីលានប្រកួត ហើយពាំនាំជ័យជម្នះមកកាន់ក្រុមពេលការប្រកួតចាប់ផ្ដើមដំណើរការឡើងវិញ៕

ប្រភព: Metro