Werner រកគ្រាប់បាល់ទី២៥របស់ខ្លួននៅក្នុងលីគ ជួយឲ្យ Leipzig ឡើងមកកាន់លេខ៣នៅ Bundesliga

Timo Werner រកគ្រាប់បាល់បានមួយគ្រាប់សម្រាប់ក្រុម RB Leipzig មានឱកាសឡើងមកលេខ៣ក្នុងតារាង Bundesliga ជាមួយនឹងជ័យជំនះ 4-2 ទៅលើក្រុម Cologne នៅទឹកដី RheinEnergieStadion កាលពីយប់ម៉ិញនេះ។

កីឡាករ Jhon Cordoba បានរកគ្រាប់បាល់បើកឆាកនៃការប្រកួត សម្រាប់ក្រុមម្ចាស់ផ្ទះ Cologne ប៉ុន្ដែខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះ ត្រូវបានប្ដូរចេញនៅពេលដែល Patrik Schick រកគ្រាប់បាល់តាមស្មើសម្រាប់ Leipzig។ ហើយ Christopher Nkunku បានរកគ្រាប់បាល់នាំមុខសម្រាប់ក្រុមភ្ញៀវ Leipzig មុនចប់តង់ទី១។

Werner បានរកមួយគ្រាប់នៅក្នុងការប្រកួតនោះ ដែលជាគ្រាប់បាល់ទី២៥របស់គេនៅ Bundesliga មុនពេលដែល Anthony Modeste វាយបកមួយគ្រាប់វិញ បន្ថយគម្លាតគ្រាប់បាល់ មកត្រឹម 3-2 ប៉ុន្ដែ Daniel Olmo រកបានគ្រាប់ទី៤ សម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Julian Nagelsmann ទទួលបាន៣ពិន្ទុដោយសុវត្ថិភាព។

សម្រាប់លទ្ធផលនេះ ជួយឲ្យ Leipzig ឡើងមកកាន់លេខ៣ នៅក្នុងតារាង Bundesliga និង មានគំលាត ៩ពិន្ទុពីក្រុមកំពូលតារាង Bayern Munich៕

អានអត្ថបទបន្ទាប់៖ បើអាចចុះហត្ថលេខាលើ Sancho &Havertz បាន ជម្រើស ១១​ រូប ដំំបូងរបស់ Man Utd អាចនឹងមានទម្រង់បែបនេះ

ក្រុមបិសាចក្រហម Manchester United អាចនឹងត្រូវរៀបចំប្រយុទ្ធប្រយុទ្ធរបស់ពួកគេឡើងវិញ ប្រសិនបើអាចសម្រេចការចុះហត្ថលេខាលើតារាឆ្នើមនៅក្នុងក្របខ័ណ្ឌ Bundesliga ពីររូប នារដូវក្តៅខាងមុខនេះ ។

Kai Havertz

គួរបញ្ជាក់ផងដែរថាក្រុមបិសាចក្រហម បានជួបប្រទះនឹងការលំបាកយ៉ាង សម្រាប់ជម្រើសខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ពួកគេ នៅរដូវកាលនេះ បន្ទាប់ពីបរាជ័យក្នុងការរកអ្នកមកជំនួសតំណែងរបស់កីឡាករ Romelu Lukaku និង Alexis Sanchez ដែលបានចាកចេញកាលពីឆ្នាំមុន ។

Jadon Sancho

ហើយវាត្រូវបានគេយល់ថាក្រុមនៅក្របខ័ណ្ឌ Premier League មួយនេះ កំពុងភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង នៅក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុម Bayer Leverkusen កីឡាករ Kai Havertz និងខ្សែប្រយុទ្ធរបស់ Borussia Dortmund កីឡាករ Jadon Sancho ដើម្បីមកដោះស្រាយបញ្ហានៅក្នុងក្រុមរបស់ពួកគេ រដូវកាលក្រោយ ។

Kai Havertz

មិនតែប៉ុណ្ណោះបើយោងទៅតាមសារព័ត៌មានពី The Sun បានឲ្យដឹងថាប្រសិនបើកីឡាករទាំងពីររូបនេះ អាចសម្រេចការផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford មែននោះ គេនឹងអាចឃើញ Sancho លេងនៅតំបន់ប្រយុទ្ធខាងស្តាំ ខណ: Havertz​​ នឹងលេងប្រយុទ្ធខាងឆ្វេង ។

ជាក់ស្តែងជម្រើស ១១ នាក់ ពេញលេញរបស់ក្រុម Man United រដូវកាលក្រោយ អាចនឹងប្រើទម្រង់លេងបែបនេះ ៖

ប្រភពរូបភាព: Buildlineup

ប្រភព: Daily Star