Willian ផ្ញើសារមួយភ្លាមទៅកាន់ Hazard ក្រោយលោក Zidane វិលទៅដឹកនាំក្រុម Madrid វិញ

កីឡាករ Willian សង្ឃឹមថាមិត្តរួមក្រុមរបស់គេកីឡាករ Eden Hazard នឹងសំរេចចិត្តបន្តលេងនៅក្រុម Chelsea ទៀត ខណៈពេលដែលក្រុម Real Madrid កំពុងតែត្រៀមលុយយ៉ាងច្រើនសម្រាប់ធ្វើការផ្លាស់ប្តូរលើរូបគេនៅរដូវកាលខាងមុខនេះ ។

ជាក់ស្តែងពាក្យចចាមអារ៉ាមថា Hazard នឹងអាចចូលរួមជាមួយក្រុម Real Madrid នៅសប្តាហ៍នេះ បន្ទាប់ពីលោក Zinedine Zidane ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមសារជាថ្មី ក្រោយមានការបណ្តេញលោក Santago Solari ចេញ ។

គួរបញ្ជាក់ផងដែរថា Hazard មិនបានលាក់បាំងពីបំណងប្រាថ្នារបស់គេ ចំពោះការលេងក្រោមការដឹកនាំរបស់លោក Zidane នោះទេ ខណ:ដែលការវិលត្រលប់របស់គ្រូបង្វឹកសញ្ជាតិបារំាងរូបនេះនៅឯទឹកដី Bernabeu គឺមានការរំពឹងកាន់តែខ្លាំងឡើងថា Hazard នឹងចាកចេញពី Chelsea ។

តែទោះជាយ៉ាងណា Willian  បានទទូចថា Hazard នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះក្រុម Chelsea និងបានជំរុញឱ្យមិត្តរួមក្រុមរបស់គេពិចារណាឡើងវិញក្នុងការបន្តលេងនៅទឹកដី Stamford Bridge ។

លើសពីនេះ Willian បាននិយាយថា ៖ ” គ្មានការសង្ស័យទេ ដែលគាត់បានផ្តោតអារម្មណ៍នៅទីនេះ ។ គាត់មិនដែលនិយាយអ្វីអំពីក្លឹប Real Madrid ។ គាត់គ្រាន់តែចង់បន្តលេងឱ្យ Chelsea ” ៕

ប្រភព: Metro 

មតិយោបល់