Willian ផ្ញើសារមួយ ទៅកាន់មេធំ Chelsea ពាក់ព័ន្ធទៅនិងអនាគតរបស់គេ នៅ Stamford Bridge

Willian សង្ឃឹមថានឹងអាចបន្តការស្នាក់នៅទឹកដី Stamford Bridge និងសង្ឃឹមថានឹងឈ្នះពានរង្វាន់ជើងឯក Champions League ក្រោមការដឹកនាំរបស់លោក Frank Lampard នៅឯក្លឹបតោខៀវ Chelsea ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចំណាយពេល ៦ ឆ្នាំនៅក្រុម Chelsea ដោយឈ្នះពានរង្វាន់ Premier League ចំនួន ២ ដង  FA Cup, EFL Cup និង Europa League ផងដែរ ប៉ុន្តែកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងត្រូវផុតកំណត់នៅចុងរដូវកាល ២០១៩/២០ នេះ ។

ហើយយ៉ាងណាមិញកិច្ចពិភាក្សាលើកុងត្រាថ្មីមិនទាន់ចាប់ផ្តើមនៅឡើយទេ រវាងខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះ និងប្រធានក្លឹបតោខៀវ ប៉ុន្តែ Willian  សង្ឃឹមថារូបគេនិងនៅតែអាចបន្តជាមួយក្លឹបនៅ Stamford Bridge  ។

មិនតែប៉ុណ្ណោះ Willian បានប្រាប់ទៅកាន់ Evening Standard ៖ “ ចិត្តរបស់ខ្ញុំ ខ្ញុំចង់នៅទីនេះបន្តទៀត ។ ខ្ញុំនៅសល់ពេលមួយឆ្នាំទៀត ហើយខ្ញុំចង់ស្នាក់នៅព្រោះខ្ញុំចូលចិត្តលេងឱ្យ Chelsea  ។ ខ្ញុំស្រឡាញ់ក្លឹបនេះណាស់ ខ្ញុំចូលចិត្តការរស់នៅក្នុងទីក្រុងឡុងដ៏ ហើយគ្រួសាររបស់ខ្ញុំស្រឡាញ់ការរស់នៅទីនេះផងដែរ ។ ខ្ញុំបាននៅទីនេះប្រាំមួយឆ្នាំរួចទៅហើយ ដូច្នេះអ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះសម្រាប់ខ្ញុំ ” ៕

ប្រភព: Metro