Wolves លត់គូប្រកួតយ៉ាងចាស់ដៃ នៅក្នុងវគ្គជម្រុះជុំទី៣ Europa League

ខ្សែប្រយុទ្ធ Raul Jimenez រកគ្រាប់បាល់២គ្រាប់ជួយអោយក្រុម Wolverhampton Wonderers យកឈ្នះ Pyunik នៅក្នុងការប្រកួតជើងទី១ វគ្គជម្រុះជុំទី៣ Europa League។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Nuno បានជ្រើសរើសជម្រើស១១នាក់ដ៏ខ្លាំងមួយ សំរាប់ការប្រកួតកាលពីយប់ម៉ិញ ហើយវាជាការប្រកួតនៅអឺរ៉ុបជាលើកដំបូងសំរាប់ Wolves នៅក្រៅទឹកដីអង់គ្លេស ចាប់តាំងពីឆ្នាំ ១៩៨០ មក ខណៈដែល Jimenez រកបានពីរគ្រាប់នៅក្នុងពីរប្រកួតជាប់គ្នា បន្ទាប់ពីបង្ហាញភាពលេចធ្លោទល់នឹងក្រុម Crusaders កាលពីវគ្គមុន។

ហើយសំរាប់ការប្រកួតជើងទី២ ទល់នឹង Pyunik នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍ក្រោយ ដើម្បីរកអ្នកឈ្នះឡើងទៅវគ្គបន្ទាប់ ដែលត្រូវជួបអ្នកឈ្នះ រវាង Torino និង Shakhtyor Soligorsk។