Wolves ​បិទ​ផ្លូវ Real Madrid ប្រជែង​តាម​ទិញ Ronaldo ទី​ពីរ​ឲ្យ​បាន​រហ័ស​បំផុត

ក្រុមចចកខ្មៅ Wolves កំពុងនាំមុខក្លឹបកំពូលៗជាច្រើន ដើម្បីធ្វើការដណ្តើមយកកីឡាករវ័យក្មេង ដែលពោពេញដោយសមត្ថភាពបំផុតរបស់ព័រទុយហ្គាល់ Joao Felix នឹងត្រូវបានគេឲ្យរហ័សនាមថាជាកីឡាករ Cristiano Ronaldo ទី ២ ។

ជាក់ស្តែង Felix បានបង្ហាញពីទម្រង់លេងដ៏ល្អនៅក្នុងក្រុមដំបូងរបស់ Benfica នៅឯទឹកដី  Stadium of Light ខណ:ក្លឹប Real Madrid កំពុងដាក់គោលដៅលើកីឡាករវ័យ ១៩ រូបនេះ ។

តែទោះជាយ៉ាងណាក៏ដោយក្រុម Wolves ដែលមានទំនាក់ទំនងល្អជាមួយទីភ្នាក់ងារកំពូលលោក Jorge Mendes ដែលនោះមានន័យថាពួកគេកំពុងនាំមុខគេ ដើម្បីធ្វើការចុះហត្ថលេខាឲ្យបានរហ័សមួយលើកីឡាកររូបនេ ។

គួរបញ្ជាក់ផងដែរថា Felix មានកិច្ចសន្យាយូរអង្វែងមួយ ដើម្បីធ្វើឲ្យគេស្នាក់នៅទីក្រុមព័រទុយហ្គាល់រហូតដល់ឆ្នាំ 2023 ហើយប្រសិនបើគេចាកចេញនោះ តំលៃខ្លួនប្រហែលមិនមែនថោកនោះទេ ៕

ប្រភព: Mirror

 

មតិយោបល់