Wright បង្ហើបពីក្រុមនៅ PL មួយ ដែល Van de Beek គួរដើរចូល ជាជាងក្រុម Man United

ក្រុមបិសាចក្រហម Manchester United ទើបតែបានចុះហត្ថលេខាលើកីឡាករត្រឹមតែមួយរូបប៉ុណ្ណោះនៅរដូវក្តៅនេះ ខណ:ជើងចាស់លោក Ian Wright គិតថាកីឡាករចំណូលថ្មីរបស់ក្រុមបិសាចក្រហមរូបនេះ គួរតែជ្រើសរើសដើរចូលក្រុម Arsenal វិញល្អជាង ។

Ian Wright  

ជាក់ស្តែងក្រុមរបស់លោក Ole Gunnar Solskjaer បានជ្រើសរើសយកការចុះហត្ថលេខាលើ Donny van de Beek ពីក្រុម Ajax ក្នុងតម្លៃ ៤០ លានផោន ដោយរហូតមកដល់ពេលនេះក្រុម United នៅតែទទួលបានភាពខកចិត្ត ជាមួយនឹងការព្យាយាមនាំយកកីឡាករ Jadon Sancho មកកាន់ទឹកដី Old Trafford ផងដែរ ។

Donny van de Beek

ហើយយ៉ាងណាមិញលោក Wright យល់ថា De Beek ប្រហែលជាសម្រេចចិត្តខុសហើយ ដែលជ្រើសដើរចូលក្រុម Man Utd ដោយសារតែគេនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាមួយកីឡាករ Bruno Fernandes និង Paul Pogba សម្រាប់តំណែងលេងជាប្រចាំមួយ នៅក្នុងក្រុមរបស់លោក Solskjaer ។

Donny van de Beek 

មិនតែប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal រូបនេះបាននិយាយថា ៖ “ Donny van de Beek គាត់គឺជាកីឡាករម្នាក់ ដែលខ្ញុំចង់ឲ្យផ្ទេរទៅក្លឹបដូចជា Arsenal ។ នៅពេលអ្នកក្រឡេកមើល Pogba ពីអ្វីដែលគាត់កំពុងធ្វើ ហើយមើលទៅ Bruno Fernandes ពួកគេគឺសុទ្ធសឹងតែលេងនៅក្នុងតំណែងដូចគ្នានឹង Donny van de Beek ” ។

Donny van de Beek

លោកបន្តទៀតថា ៖ “ដូច្នេះមនុស្សជាច្រើននឹងគិតថា De Beek អាចចាប់ដៃគូលេងជាមួយ Pogba និង Fernandes ក្នុងពេលតែមួយបាន ប៉ុន្តែសម្រាប់ខ្ញុំ វានឹងមិនអាចកើតឡើងបានោះទេ ។  ដូច្នេះជាថ្មីម្តងទៀត គាត់គឺជាកីឡាករឆ្នើមមួយ ប៉ុន្តែអ្នកនៅតែត្រូវស្វែងរកកីឡាករណា ដែលអាចធ្វើឲ្យក្រុមរបស់អ្នកប្រសើរឡើងបាន ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Bayern Munich ​នាំ​មុខ Real Madrid បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ប្រចាំ​លីគ​កំពូល​អឺរ៉ុប

នៅ​ជ័យជម្នះ​ទៅ​លើ Sevilla កាល​ពី​ប្រកួត​ដណ្តើម​ពាន UEFA Super Cup ថ្ងៃ​មុន គឺ​បាន​រុញ​ឲ្យ​ឈ្មោះ​របស់​ក្លឹប Bayern Munich ចារ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ​នាម​ជា​ក្រុម​ឈ្នះ​ការ​ប្រកួត​បណ្តាក់​គ្នា​ច្រើន​ប្រកួត​បំផុត។

Bayern Munich

គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​បាន​ចុះ​ផ្សាយ ក្រោយ​លោក​ Hansi Flick ដឹកនាំ​ឲ្យ Bayern យក​ឈ្នះ Sevilla បែប​នេះ​ថា៖ “សម្រាប់​ក្លឹប Bayern Munich នេះ​គឺ​ជា​ជ័យជម្នះ​បណ្តាក់​គ្នា ២៣ ប្រកួត​ហើយ ដោយ​មិន​ទាន់​មាន​ក្រុម​ណា​មួយ​នៅ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប​ធ្លាប់​ធ្វើ​បាន​នោះ​ឡើយ នេះ​ជា​កំណត់ត្រា​ថ្មី”។

Bayern Munich
Real Madrid

បើ​តាម​អ្នក​ជំនាញ​រៀបចំ​ស្ថិតិ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ក៏​ទទួល​ស្គាល់​នូវ​កំណត់ត្រា​ថ្មី​នេះ​ផង​ដែរ ដោយ Bayern Munich បាន​យក​ឈ្នះ​លើ​អ្នក​គ្រោង​ចាស់​គឺ​ក្លឹប Real Madrid ក្រោម​ការ​ដឹកនាំ​ដោយ​លោក Carlo Ancelotti ចន្លោះ​ខែ​កញ្ញា​ដល់​ខែ​ធ្នូ ឆ្នាំ ២០១៤ ទទួល​ជ័យជម្នះ ២២ ប្រកួត​ជាប់ៗ​គ្នា។

Barcelona-Bayern Munich

បញ្ជាក់​ថា សម្រាប់ Bayern អាច​ថា​ខ្លាំង​សម្រាប់​កំណត់ត្រា​នេះ ព្រោះ​ឆ្លង​កាត់​ចុង​រដូវ​កាល ហើយ​ត្រូវ​ប៉ះ​ប្រកួត​ធំៗ​មាន​ទាំង​នៅ German Cup វគ្គ​ផ្តាច់ព្រ័ត្រ បណ្តុំ​វគ្គ​ចុង​ក្រោយ​នៅ Champions League ក៏​ដូច​ជា​ពាន Super Cup នេះ​ជា​ដើម។ ប្រកួត​បន្ទាប់​របស់ Bayern Munich ត្រូវ​ប៉ះ Hoffenheim ​នៅ​យប់​ថ្ងៃ​អាទិត្យ និង​ប៉ះ Dortmund នៅ​វគ្គ​ដណ្តើម​ពាន DFL-Supercup ​ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ BeSoccer