Xavi៖ “បាន​កីឡាករ ២ រូប​នេះ​គត់ ជា​អ្នក​នាំ​មុខ​គេ​ក្នុង​កីឡា​បាល់ទាត់​ ១៥ ឆ្នាំ​ចុង​ក្រោយ”

អតីត​ជើង​ចាស់​ធ្លាប់​លេង​នៅ Barcelona លោក Xavi Hernandez បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ Marca លើ​ប្រធានបទ​ក្តៅ​គគុក​មួយ​ចំនួន​នៅ​ក្លឹប Barcelona។

ស្ថានភាព​បច្ចុប្បន្ន​ដែល​រង​អាស្រូវ​ថា​ De Ligt និង De Jong ត្រៀម​ផ្លាស់​ចូល Camp Nou ក៏​ត្រូវ​បាន​លោក​កាត់​ថា៖ “ខ្ញុំ​ចូលចិត្ត​ពួក​គេ​ទាំង​ពីរ​ខ្លាំង​ណាស់ មើល​ទៅ​ពួក​គេ​មាន DNA របស់ Barcelona ស្រាប់​ទៅ​ហើយ ដោយ​ការ​ដែល​ចេញ​ពី Ajax គឺ​ជា​សាលា​ហ្វឹកហាត់​ដ៏​ល្អ​មួយ​សម្រាប់​ពួក​គេ​ដែល​នៅ​វ័យ​ក្មេង”។

លោក​បន្ត​ត្រង់​ចំណុច​រសើប ដោយ​ថា​មាន​តែ​កីឡាករ Cristiano Ronaldo និង Lionel Messi ពីរ​រូប​នេះ​គត់ ដែល​បាន​នាំ​មុខ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​នា​រយៈ​ពេល​ជាង ១ ទសវត្សរ៍​ចុង​ក្រោយ។ Xavi លម្អិត​ថា៖ “ពេល​មិន​ទាន់​មាន Messi យើង​ឈ្នះ Champions League មួយ​លើក ប៉ុន្តែ​ពេល​មាត់​គាត់ យើង​ឈ្នះ​បាន​ដល់​ទៅ ៥ ប៉ុន្តែ​ក៏​ធៀប​នឹង Real Madrid នៅ​តែ​បន្ត​ប្រវត្តិសាស្រ្ត​ជោគជ័យ​របស់​គេ ដោយ​មុន​មាន Cristiano ក៏ Madrid កាន់ Champons League ៩ លើក​រួច​ទៅ​ហើយ​ដែរ ជា​រួម​សូម​និយាយ​ថា​អ្នក​ទាំង​ពីរ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​កីឡា​បាល់ទាត់​នា​រយៈ​ពេល ១៥ ឆ្នាំ​ចុង​ក្រោយ​នេះ”។

ប្រភព:Calciomercato