Xavi៖ “មិន​មែន​ជប៉ុន​ឬ​កូរ៉េ​ខាង​ត្បូង តែ​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​នឹង​ឈ្នះ​ពាន Asian Cup”

Xavi Hernandez អតីត​តារា​ឆ្នើម​នៅ​ក្លឹប Barcelona បាន​ទស្សន៍ទាយ​ទុក​ជា​មុន​នូវ​ការ​ព្យាករណ៍​ក្រុម​ដែល​នឹង​ត្រូវ​ឡើង​ដល់​វគ្គ ១៦​ក្រុម/៨ ក្រុម​ចុង​ក្រោយ​ គួប​ផ្សំ​នឹង​ភាគរយ​ដែល​អាច​​ប៉ះ​គ្នា ​ហើយ​ជា​លទ្ធផល ៨ ក្រុម​ក្នុង​ចំណោម​នោះ​គឺ Xavi ទាយ​ត្រូវដល់​ទៅ ៧ ក្រុម។

អ្វី​ដែល​រំលង​គឺ​បុរស​សញ្ជាតិ​អេស្ប៉ាញ​បាន​ធីប​ចោល​ក្រុម​ជម្រើស​ជាតិ​វៀតណាម ដោយ​ដាក់​ជំនួស​ស៊ីរី។ ខណៈលទ្ធផល​ទស្សន៍ទាយ​នេះ​ដែរ​ ត្រូវ​បាន​ចេញ​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី ៣១ ធ្នូ ឆ្នាំ ២០១៨។

នៅ​វគ្គ​បន្ទាប់​លោក​មើល​ឃើញ​ក្រុម​ដែល​អាច​ឡើង​រួម​មាន​ជប៉ុន អ៊ីរ៉ង់ អូស្ត្រាលី និង​កាតា ហើយ​នៅ​វគ្ក​ផ្តាច់ព្រ័ត្រ​ជប៉ុន​នឹង​ត្រូវ​ប៉ះ​ជាមួយ​កាតា រហូត​រក​ឃើញ​អ្នក​ឈ្នះ​ពាន AFC Asian Cup 2019 ​ពិត​ប្រាកដ​នោះ​គឺ​ជម្រើស​ជាតិ​កាតា។ នេះ​បើ​តាម​ការស្ទាបស្ទង់​របស់ Xavi Hernandez។

ប្រភព: ​FoxSportAsia