Xavi បង្ហាញការយល់ឃើញ ជុំវិញចចាមអារ៉ាមនៃ ការត្រលប់មក Barcelona វិញរបស់ Neymar

អតីតតារាឆ្នើមរបស់ Barcelona លោក Xavi Hernandez បានជឿជាក់ថា គ្មានផ្លូវនោះទេ ដែលថា Neymar នឹងត្រលប់មកចូលរួមជាមួយនឹង Barcelona វិញ នាពេលអនាគត។

Neymar បានចំណាយពេលនៅក្នុងរដូវកាលទី២របស់ខ្លួន ជាមួយនឹងក្លឹបយក្សបារាំង Paris Saint-Germain បន្ទាប់ពីចាកចេញពីទឹកដី Camp Nou កាលពីឆ្នាំ ២០១៧ ប៉ុន្ដែ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ មានទំនាក់ទំនងសំរាប់ការផ្លាស់មកកាន់ Barca វិញ។

ខ្សែប្រយុទ្ធប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា បានទៅជួបជាមួយនឹង ទីប្រឹក្សា សំរាប់ការដោះដូររបស់ Barcelona លោក Andre Cury ក្នុងកំឡុងពេលប្រកួតអន្ដរជាតិ។

ប៉ុន្ដែ Xavi ដែលអតីតប្រធានក្រុមអ្នកមានបុណ្យ យល់ឃើញថា Neymar មិនអាចមានឱកាស ក្នុងការឈានជើងត្រលប់មកអតីតរបស់ខ្លួនបានវិញនោះទេ។ Xavi បានថ្លែងប្រាប់ Cadena SER នៅថ្ងៃព្រហស្បត្តិ៍នេះថា៖​ “ខ្ញុំគិតថាមិនអាចនោះទេ។ ខ្ញុំក៏យល់ឃើញថា វាជារឿងដែលមិនអាចទៅរួច។ ខ្ញុំបានអានកាសែតជាច្រើន ព្រោះខ្ញុំចង់ដឹងគ្រប់យ៉ាងពីបាល់ទាត់ ប៉ុន្ដែខ្ញុំឃើញ ០% ដែល Neymar ត្រលប់មក Barcelona វិញ។”

“Neymar អាចត្រលប់មក Barcelona វិញបាន តែត្រូវគោរពពីរលក្ខខណ្ឌ” – Goal

ប្រភព៖ Goal

មតិយោបល់