Xavi បង្ហើបប្រាប់ពីគម្រោងនាថ្ងៃអនាគតមួយ បន្ទាប់ពីប្រកាសចូលនិវត្ត នៅចុងបញ្ចប់រដូវកាលនេះ

វីរបុរសក្លឹប Barcelona កីឡាករ  Xavi បានប្រកាសថាលោកនឹងចូលនិវត្ត នៅចុងបញ្ចប់រដូវកាលនេះ ក្រោយពីចំណាយពេល ជាមួយនឹងអាជីពបាល់ទាត់អស់រយ:ពេល ២១ ឆ្នាំ ។​

ជាក់ស្តែងបច្ចុប្បន្នកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ World Cup រូបនេះ កំពុងតែលេងឱ្យក្លឹប Al Sadd ខណ:ដែលលោកបានមកដល់ក្លឹបរបស់ក្របខណ្ឌ Qatari មួយនេះ ពីក្លឹបយក្សអេស្ប៉ាញ Barca នៅឆ្នាំ ២០១៥ ។

ប៉ុន្តែទោះជាយ៉ាងណាខ្សែបម្រើកណ្តាលសញ្ជាតិអេស្ប៉ាញ ដែលមានអាយុ ៣៩ ឆ្នាំកាលពីខែមករារូបនេះ បានសំរេចចិត្តបញ្ចប់អាជីពជាកីឡាករបាល់ទាត់ ហើយផ្តោតសំខាន់ទៅលើអាជីពជាគ្រូបង្វឹកជំនួសវិញ ។

លើសពីនេះ Xavi បាននិយាយថា: ” ក្នុងអំឡុងពេល ៤ សប្តាហ៍ខាងមុខ ខ្ញុំនឹងព្យួរស្បែកជើងរបស់ខ្ញុំ ដើម្បីលេងក្នុងការប្រកួតចុងក្រោយ នឹងជាប្រកួតដែលមិនអាចបំភ្លេចបាន បន្ទាប់ពិបានចំណាយពេល ២១ ឆ្នាំ ” ។

លោកបន្តទៀតថា​ ៖ ” វាគឺជាអភ័យឯកសិទ្ធិមួយក្នុងការលេងបាល់ទាត់រហូតដល់ខ្ញុំមានអាយុ ៣៩ ឆ្នាំ ។ នេះគឺជារដូវកាលចុងក្រោយរបស់ខ្ញុំ ក្នុងនាមជាកីឡាករ ប៉ុន្តែខ្ញុំទន្ទឹងរង់ចាំមើលអនាគត ដែលខ្ញុំនឹងក្លាយជាគ្រូបង្វឹកម្នាក់ ” ៕

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ប្រភព: Mirror