Xavi អាចនឹងត្រលប់មកជួបជុំជាមួយ Messi ប៉ុន្ដែមិនមែនជាមិត្តរួមក្រុម

វីរបុរសរបស់ Barcleona លោក Xavi Hernandez អាចនឹងក្លាយជា អនុប្រធានផ្នែកកីឡារបស់ក្លឹប នៅទឹកដី Camp Nou នាពេលខាងមុខ ដែលជាឱកាសក្នុងការជួបជុំជាមួយមិត្តជិតស្និទ្ធ Lionel Messi។

កីឡាករវ័យ ៣៩ឆ្នាំរូបនេះ បានចាកចេញពី Barcelona កាលពីឆ្នាំ ២០១៥ មកលេងអោយក្លឹបកាតា Al Sadd SC ហើយអតីតប្រធានក្រុមអ្នកមានបុណ្យ បានប្រកាសថានឹងចូលនិវត្តពីអាជីពជាកីឡាករនាពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា លោក Victor Font បាននាំមុខក្នុងចំណោមបេក្ខភាពប្រធានក្លឹបថ្មី របស់ Barcelona ហើយលោកបានបង្ហើបថា មានការពិភាក្សា ក្នុងការនាំយក អតីតខ្សែបម្រើអេស្ប៉ាញ ក្នុងតំណែងជាថ្នាក់ដឹកនាំរបស់ក្លឹប។

ការបោះឆ្នោតជ្រើសរើសប្រធានក្លឹបនៅ Barcelona ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ ២០២១ ហើយលោក Font ឈរជាបេក្ខភាពនាំមុខគេសំរាប់តំណែងនេះ។ ហើយរូបលោក ត្រូវបានទទួលការគាំទ្រពីអតីតប្រធានក្រុម Carles Puyol និង ម្ចាស់ឧបត្ថម្ភធំ Grifols ផងដែរ៕

ប្រភព៖ Mirror