លោក Zinedine Zidane ចេញបញ្ជីកីឡាករដែលត្រូវប្រកួត លើកដំបូងក្រោយកាន់តំណែងសារជាថ្មី

លោក Zinedine Zidane ត្រូវបានតែងតាំងជាអ្នកចាត់ការ Real Madrid សារជាថ្មី ហើយចាប់ផ្ដើមដឹកនាំក្រុមសំរាប់ការប្រកួតលើកដំបូង នៅថ្ងៃសៅរ៍នេះ ហើយគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានបញ្ជូនឈ្មោះកីឡាករ Isco និង Marcelo សំរាប់ប្រកួតដែលលោកដឹកនាំនៅលើទីលានដំបូងផងដែរ។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ ហាក់មិនទទួលបានការផ្ដល់ឱកាសពីគ្រូបង្វឹក Santiago Solari នោះទេ ហើយពេលខ្លះរូបគេមិនត្រូវបានបញ្ជូនឈ្មោះ ដើម្បីចូលរួមប្រកួតជាមួយនឹងមិត្តរួមក្រុមឡើយ ខណៈដែល Marcelo មិនទទួលបានតំណែងជាខ្សែការពារស្លាបឆ្វេងដែលរូបគេតែងតែមានមុខនៅក្នុងជម្រើសដំបូងនោះទេ។

ដោយសារបញ្ហារបួសកីឡាករមួយចំនួន ត្រូវដកឈ្មោះចេញពីបញ្ជីកីឡាករដែលត្រូវចូលរួមការប្រកួតដែលកីឡាករទាំងនោះមានដូចជា Vinicius Junior, Dani Carvajal, Marcos Llorente និង Lucas Vazquez ខណៈដែល Casemiro ក៏នឹងត្រូវអវត្តមាននៅក្នុងការប្រកួតនេះផងដែរ ដោយសារជាប់បម្រាម។

កីឡាកររបស់ក្រុម Real Madrid ដែលនឹងចូលរួមសំរាប់ការប្រកួត ទល់នឹងក្រុម Celta Vigo មានដូចជា៖

អ្នកចាំទី: Navas, Courtois, Luca Zidane

ខ្សែការពារ: Ramos, Varane, Nacho, Marcelo, Odriozola, Reguilon

ខ្សែបម្រើ: Kroos, Modric, Valverde, Asensio, Brahim Diaz, Isco, Ceballos

ខ្សែប្រយុទ្ធ: Mariano, Benzema, Bale

ប្រភព៖ Marca

មតិយោបល់