Zidane ចេញមុខបញ្ជាក់ច្បាស់ៗថាកីឡាករ R.Madrid គឺមិនមែនសម្រាប់លក់ទេ ក្រោយ Man Utd បង្ហាញការអារម្មណ៍

លោក Zinedine Zidane បានធ្វើការព្រមានដល់ក្រុមបិសាចក្រហម Manchester United ថាខ្សែការពារ Raphael Varane គឺមិនមែនជាកីឡាករ ដែលមិនអាចផ្លាស់ប្តូរចេញទៅណាបាននោះទេ ហើយរូបគេនឹងស្នាក់នៅក្នុងក្លឹប Real Madrid រយ:ពេលយូរបន្តទៀត ។

RZinedine Zidane , Raphael Varane

ជាក់ស្តែង Varane ថ្មីៗនេះបានលេចចេញជាគោលដៅដ៏សំខាន់មួយសម្រាប់បិសាចក្រហម នៅពេលដែលគ្រូបង្វឹកលោក Ole Gunnar Solskjaer កំពុងស្វែងរកខ្សែការពារដ៏សក្តិសមម្នាក់ ដើម្បីមកចាប់ដៃគូជាមួយកីឡាករ Harry Maguire នៅក្នុងក្រុមរបស់គាត់ ។

Raphael Varane

តួរយ៉ាងកីឡាករសញ្ជាតិបារាំងរូបនេះ នៅសល់ពេលតិចជាង ២ ឆ្នាំទៀតប៉ុណ្ណោះ លើកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយក្រុម Los Blancos ខណៈតម្លៃខ្លួនរបស់ម្ចាស់ពានរង្វាន់ World Cup រូបនេះ ក៏ត្រូវបានគេជឿជាក់ថាបានធ្លាក់ចុះដល់ក្រោម ៧០ លានផោនផងដែរ ។

រំលឹកផងដែរថា Varane បានឈ្នះពានរង្វាន់សំខាន់ៗចំនួន ៨ ដង សម្រាប់រយ:ពេល ៩ រដូវកាល ជាមួយក្រុម Real Madrid រួមទាំងពានរង្វាន់ Champions League ចំនួន ៤ ផងដែរ ហើយចំពោះស្ថានភាពបច្ចុប្បន្ននេះផងដែរ វាត្រូវបានគេរំពឹងថាកីឡាករវ័យ ២៧ ឆ្នាំ អាចនឹងត្រូវក្លិបដទៃទៀតបញ្ចុះបញ្ចូលឲ្យចាប់យកឱកាស ក្នុងការប្រកួតប្រជែងថ្មីៗ ។

Raphael Varane

ប៉ុន្តែទោះជាយ៉ាងណា Varane នៅតែបន្តដើរតួយ៉ាងសំខាន់នៅក្នុងក្រុមរបស់លោក Zidane ដោយគេខកខានលេង ៩០ នាទីពេញ ត្រឹមតែ ១ ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ ហើយគ្រូបង្វឹករបស់ក្រុម Madrid បានទទូចថាកីឡាកររបស់គាត់រូបនេះ គឺមិនមែនសម្រាប់លក់ទេ ។

Raphael Varane

លើសពីនេះ មុនពេលធ្វើការប្រកួតជាមួយក្រុម Villarreal លោក Zidane បាននិយាយថា ៖ “ វាមិនមែនមានតែខ្ញុំទេ ដែលចង់រក្សាគាត់ ។ គាត់គឺជាផ្នែកមួយនៃក្លឹបនេះ យើងពិតជាមានសំណាងណាស់ ដែលអាចនាំយកគាត់មក Madrid បាន ។ គាត់មានអាជីពដ៏អស្ចារ្យ គាត់ទទួលបានភាពជោគជ័យជាច្រើនចាប់តាំងពីគាត់បានមកដល់ទីនេះ។ ជាការពិតគាត់មិនអាចផ្ទេរចេញទៅណាបាននោះទេ ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Solskjaer ពន្យល់មូលហេតុដែលគ្មាន Pogba ក្នុងការប្រកួតកាលពីយប់ម៉ិញ

លោក Ole Gunnar Solskjaer បានទំលាយឱ្យដឹងពីមូលហេតុដែលខ្សែបម្រើ Paul Pogba មិនមានវត្តមាន សម្រាប់ការប្រកួតទល់នឹង​West Brom កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

Pogba មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក Solskjaer សម្រាប់ការប្រកួតនោះទេ បន្ទាប់ពីរូបគេ ត្រលប់ពីបំពេញភារកិច្ចជួយក្រុមជម្រើសជាតិបារាំង។

បើតាមការឱ្យដឹងពីលោក Solskjaer ខ្សែបម្រើបារាំង អវត្តមានដោយសារតែមានបញ្ហារបួស ដែលធ្វើឱ្យរូបគេប្រឈមនឹងអវត្តមាន ក្នុងការប្រកួត Champions League ទល់នឹងក្រុម Istanbul Basaksehir។

លោក Solskjaer បាននិយាយថា៖ “Paul បានរងរបួសក្នុងការប្រកួតចុងក្រោយ ហើយគេបានចាប់ផ្ដើមមានអារម្មណ៍ឈឺចាប់ កាលពីម្សិលម៉ិញ មុនពេលហ្វឹកហាត់ ប៉ុន្ដែគេមិនអាចបន្ដបាន។ សង្ឃឹមថា គេនឹងអាចត្រលប់មកធម្មតាវិញនៅថ្ងៃអង្គារ។ យើងពុំទាន់ដឹងនៅឡើយទេ។”

ប្រភព៖ Goal