Zidane ចេញសារមួយព្រមានកីឡាករ Real Madrid ក្រោយប្ដូរ Courtois ចេញថ្ងៃប្រកួត UCL

លោក Zinedine Zidane បានព្រមានកូនក្រុមទាំងអស់របស់លោក ថាគ្មាននរណាម្នាក់អាចធានាកៅអីជម្រើស១១នាក់ដំបូងបានឡើយ ក្រោយមានការផ្លាស់ប្ដូរ អ្នកចាំទីដៃទី១ Thibaut Courtois ហើយជំនួសមកវិញដោយ Alphonse Areola នៅពាក់កណ្ដាលការប្រកួត Champions League ទល់នឹង Club Brugge។

Courtois ត្រូវរកការជេប្រមាថពីអ្នកគាំទ្រ Real Madrid ហើយក្រោយមកត្រូវបានប្ដូរចេញពេលចប់តង់ទី១ ដោយសារបញ្ហាក្រពះ នៅទឹកដី Santiago Bernabeu។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ត្រូវបានជំនួសដោយអ្នកចាំទីបារាំង Alphonse Areola ដែលអ្នកគាំទ្រភាគច្រើន ចង់ឲ្យជាប់ជម្រើស១១នាក់ដំបូង នៅក្នុងការប្រកួត។

នៅក្នុងសន្និសីទសារពត៌មាន មុនការប្រកួតទល់នឹងក្រុម Granada មកដល់ លោក Zidane បាននិយាយថា៖ “យុត្តិធម៌ឬអត់ [ចំពោះការជេរប្រមាថពីអ្នកគាំទ្រ] គេដឹងពីរឿងនេះ គេពិតជាទ្រាំទ្របាន។ គេដឹងថា គ្រប់គ្នា គួរជាអ្នកត្រូវបានស្ដីបន្ទោសសំរាប់ការប្រកួតនៅតង់ទី១ទល់នឹង Brugge យើងមិនចាំបាច់សើរើឡើងវិញនោះទេ។

“ខ្ញុំអាចនិយាយទៅកីឡាករគ្រប់គ្នា ខ្ញុំអាចនិយាយរឿងទាំងនេះបាន ប៉ុន្ដែមិនមែនបន្ទាប់ពីការប្រកួតទល់នឹង Brugge នោះទេ។ យើងដឹងនូវអ្វីដែលយើងបានធ្វើ នៅក្នុងតង់ទី២ ក៏មិនអស្ចារ្យនោះដែរ, ប៉ុន្ដែយើងបានវាយបក ហើយធ្វើឲ្យការប្រកួតប្រែប្រួល។

“ខ្ញុំមិនដែលនិយាយថា កីឡាករណាម្នាក់អាចធានាកៅអីជម្រើស១១នាក់ដំបូងបាននោះទេ។ យើងមានកីឡាករ២៥រូប ហើយខ្ញុំនឹងផ្ដល់ទំនុកចិត្ដដល់ពួកគេ ពីការចាប់ផ្ដើមរហូតដល់បញ្ចប់។”

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Ancelotti អាចនឹងដើរចេញពីក្រុម Napoli នៅចុងរដូវកាលនេះ បើទោះសល់កិច្ចសន្យា ១ ឆ្នាំក្នុងដៃ

យោងតាមរបាយការណ៍មួយបានឲ្យដឹងថាគ្រូបង្វឹកលោក Carlo Ancelotti មិនសប្បាយចិត្តនឹងក្រុម Napoli ហើយអាចចាកចេញពីក្លឹប មួយឆ្នាំមុនពេលកិច្ចសន្យាត្រូវបញ្ចប់ ប្រសិនបើកីឡាកររបស់គាត់មិនព្រមបោះជំហាន ដើម្បីប្រជែងដណ្តើមពានរង្វាន់រដូវកាលនេះ ។

លោក Carlo Ancelotti 

គួរបញ្ជាក់ថាបច្ចុប្បន្ន Napoli កំពុងអង្គុយនៅចំណាត់ថ្នាក់លេខបួន ក្នុងតារាង Serie A ដែលមាន ៦ ពិន្ទុតាមពីក្រោយក្រុម Inter Milan ហើយលោក Ancelotti ត្រូវបានគេនិយាយថាបានខឹងសម្បារនឹងទិសដៅ ដែលក្លឹបកំពុងធ្វើដំណើរ ។

លោក Carlo Ancelotti

មិនតែប៉ុណ្ណោះ លោក Ancelotti  ខឹងសម្បារយ៉ាងខ្លាំងចំពោះចំពោះក្រុមរបស់លោក នៅក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League នៅឯទឹកដីក្រុម  Genk នាពេលកន្លងទៅ ដែលជាកន្លែងពួកគេបានត្រឹមស្មើ ដោយលទ្ធផល 0-0 ហើយគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះ បញ្ជាក់ថាទៀតថាកូនក្រុមរបស់លោកគ្មានចិត្តចង់ធ្វើការប្រកួតប្រជែង ដើម្បីឈ្នះពានរង្វាន់ ។

គួររំលឹកថាលោក Ancelotti បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងអំឡុងពេលវេលារបស់គាត់ ក្នុងនាមជាអ្នកចាត់ការទូទៅ ហើយការស្រេកឃ្លានចំពោះការឈ្នះរបស់គាត់ នឹងធ្វើលោកចាកចេញពីក្រុម Napoli មួយឆ្នាំមុនពេល បញ្ចប់កិច្ចសន្យា ៕

ប្រភព: Daily Mail