Zidane ឆ្លើយតបរឿងទិញ កីឡាករមកជំនួសតំណែង Ronaldo នៅ Real Madrid

លោក Zinedine Zidane ថាវាជារឿងដែលមិនអាចទៅរួច សំរាប់ក្លឹប Real Madrid ក្នុងការទិញកីឡាករ ដើម្បីជំនួសតំណែង Cristiano Ronaldo ដែលបានចាកចេញទៅចូលរួមជាមួយនឹង Juventus។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ បានចូលរួមជាមួយក្រុមសេះបង្កង់ ក្នុងតំលៃ ១០០លានអឺរ៉ូ កាលពីរដូវក្ដៅកន្លងទៅ ហើយបានធ្វើអោយក្រុមអធិរាជស មានបញ្ហារុាំរ៉ៃនៅតំបន់ប្រយុទ្ធ ដែលទាមទារអោយក្លឹប ត្រូវស្វែងរកខ្សែប្រយុទ្ធឆ្នើម ដើម្បីចូលរួមនៅរដូវកាលក្រោយ។

លោក Zidane បានឆ្លើយនូវសំនួរជុំវិញការទិញកីឡាករមកជំនួសតំណែង Ronaldo ថា៖  “វាមិនអាចទៅរួចទេ ក្នុងការជំនួស Cristiano ទោះបីជាអ្នកទិញបានកីឡាកររូបណាក៏ដោយ។ គេបានចាកចេញពីក្លឹប ហើយអ្នកត្រូវទិញកីឡាករមានគុណភាព ប៉ុន្ដែ ពួកគេមិនអាចទទួលបានជោគជ័យដូចដែល Cristiano ធ្វើបានសំរាប់ក្លឹបឡើយ ប៉ុន្ដែនេះគឺជាបាល់ទាត់។”

ប្រភព៖​Football Italia