Zidane បញ្ជាក់ប្រាប់ R.Madrid ថាកីឡាករ ៣ រូបនេះ ដែលលោកចង់បានបំផុតនៅរដូវកាលក្រោយ

គ្រូបង្វឹកលោក Zinedine Zidane បានស្នើរឱ្យ Real Madrid ធ្វើការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Eden Hazard ខ្សែបម្រើក្រុម Tottenham កីឡាករ Christian Eriksen និងកីឡាករ Kylian Mbappe របស់ក្លិប Paris Saint-Germain នៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែងលោក Zidane ដែលបានដឹកនាំក្រុម Real Madrid ឈ្នះពានរង្វាន់ Champions League បីដងជាប់ៗគ្នាបានវិលត្រឡប់ទៅកាន់ក្លឹបយក្សអេស្ប៉ាញនេះវិញកាលពីខែមុន បន្ទាប់ពីលោក Santiago Solari ត្រូវបានគេបណ្តេញចេញ ។

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី ​​El Confidencial បានឲ្យដឹងតារាឆ្នើមបារាំងកីឡាករ Mbappe ស្ថិតនៅកំពូលនៃបញ្ជីឈ្មោះកីឡាករដែលត្រូវទិញចូលរបស់លោក Zidane ខណ:ខ្សែប្រយុទ្ធវ័យ 20 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 54 គ្រាប់ក្នុងការបង្ហាញខ្លួន 83 ប្រកួតឱ្យក្រុម PSG ។

លើសពីនេះ Zidane ក៏ជាអ្នកកោតសរសើរដ៏ធំធេងមួយរបស់កីឡាករ Hazard ផងដែរ ដោយកីឡាករសញ្ជាតិប៊ែលហ្សុិករូបនេះហាក់មានចិត្តចង់ចាកចេញពីកីឡដ្ឋាន Stamford Bridge នៅរដូវក្តៅខាងមុខនេះ សម្រាប់ក្តីសុបិន្តមួយដើម្បីផ្លាស់មកកាន់ក្លឹប Real Madrid ។

មិនតែប៉ុណ្ណោះគ្រូបង្វឹសញ្ជាតិបារាំងរូបនេះបានបញ្ជាក់សារជាថ្មីនូវការកោតសរសើររបស់លោកសម្រាប់កីឡាករ Paul Pogba នៅក្នុងរយ:ពេលចុងក្រោយនេះ ប៉ុន្តែបើយោងតាម El Confidencial បាននិយាយថាអ្នកចាត់ការរូបនេះនឹងចុះហត្ថលេខាលើកីឡាករ  Eriksen របស់ក្រុម Spurs ជាង ៕

ប្រភព: Metro 

មតិយោបល់