Zidane សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត ជា​ផ្នែក​នៃ​កញ្ចប់​លុយ ៣០០ លាន ដែល Perez ផ្តល់​ជូន

ខ្សែ​ប្រយុទ្ធ Raheem Sterling របស់​ក្លឹប Man City ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ជាប់​ជា​រ៉ាដា​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នកចាត់ការ​លោក Zinedine Zidane ដើម្បី​យក​មក​ស្រោចស្រង់​ប្រព័ន្ធ​ប្រយុទ្ធ​ខាង​លើ​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន។

 

យោង​តាម​សារព័ត៌មាន Daily Mirror បាន​ចុះ​ផ្សាយ​ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ២៤ ឆ្នាំ​កំពុង​ជាប់​ជា​គោលដៅ​ធំ​បំផុត​របស់​ Zidane ស្រប​ពេល​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​ធ្លាប់​លើក​ការ​ចាប់​អារម្មណ៍​លើ Sterling តាំង​តែ​ពី​ឆ្នាំ ២០១៥ ​មក​ម្ល៉េះ ជាមួយ​ការ​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​ល្បឿន​របស់​កីឡាករ​អង់គ្លេស​លើ​ទីលាន។

រំឭក​ថា​នេះ​ក៏​នឹង​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​កញ្ចប់​ចំណាយ ៣០០ លាន​ដែល​ក្លឹប Real Madrid ​ធ្លាប់​បាន​គេ​រាយការណ៍​ថា​ហ៊ាន​ផ្តល់​ជូន​សម្រាប់​ទាញ​ Zidane ត្រលប់​មក​ស្តេច​ស​វិញ។ កន្លង​ទៅ​ការ​ចំណាយ​ដំបូង​បង្អស់​គឺ Zidane បាន​ទិញ​យក​ខ្សែ​ការពារ Eder Militao ពី​ក្លឹប Porto ក្នុង​តម្លៃ​ខ្លួន ៥០ លាន​អឺរ៉ូ​រួច​មួយ​ផ្នែក​ហើយ បែប​នេះ​យើង​នឹង​ចាំ​មើល​តើ​កញ្ចប់​លុយ ២៥០ លាន​ផ្សេង​ទៀត លោក​នឹង​ចាត់ចែង​បែប​ណា​ខ្លះ?

ប្រភព:SportBible

មតិយោបល់