Zidane ​កាន់​តែ​មាន​ឱកាស​ចូល​ក្បែរ Ronaldo ​ក្រោយ Allegri ភ្លាត់ស្នៀត​នៅ​ជើង​ទី ១

អ្នកចាត់ការ Zinedine Zidane បាន​ឈរ​ជើង​ទំនេរ​ចោល​អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ក្លឹប Real Madrid បាន​លើក​ពាន Champions League ​នា​ចុង​ខែ​ឧសភា។ អ្នកចាត់ការ​សញ្ជាតិ​បារាំង​ត្រូវ​បាន​គេ​ដឹង​ថា​សម្លឹង​រក​ក្រុម​លំដាប់​កំពូល​ណា​មួយ ដើម្បី​ចូល​ដឹកនាំ ហើយ​ក្នុង​នោះ​ក៏​មាន Juventus ស្ថិត​ក្នុង​រ៉ាដា​របស់​ខ្លួន​ផង​ដែរ។

 

ទន្ទឹម​នឹង​បរាជ័យ​ក្រោម​ថ្វី​ជើង Atletico Madrid កាល​ពី​យប់មិញ ក៏​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​លោក Zidane ក្នុង​ការ​មក​ជួស​តំណែង​លោក Massimiliano Allegri ដែល​ដឹកនាំ Juventus ​មិន​ទទួល​បាន​ផ្លែផ្កា​ពេល​ប៉ះ​ក្លឹប​កំពូល​នៅ​អឺរ៉ុប។ សេះ​បង្កង់​បាន​បាត់បង់​ឱកាស​លើក​ពាន​នេះ​ដល់​ទៅ ២ លើក ទាំង​ដែល​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​ជួប Barcelona និង Real Madrid។

យោង​តាម​របាយការណ៍​ Mirror បាន​សង្កត់​ធ្ងន់​ថា Zidane បាន​សម្លឹង​មិន​ដាក់​ភ្នែក​មើល​ដំណើរការ​របស់​ Juventus ប្រសិន​ណា​ Allegri មិន​អាច​ស្រោចស្រង់​ឲ្យ Juve បាន​គ្រង​ពាន​រដូវ​កាល ២០១៨/១៩ ទៀត​នោះ ឱកាស​ឈរ​ជា​អ្នកចាត់ការ​ក៏​រំពឹង​នឹង​ត្រូវ​បាត់បង់​នា​បិទ​រដូវ​កាល​ខាង​មុខ។

ចំណុច​នេះ​ហើយ​ជា​រឿង​ដ៏​ល្អ​មួយ ដែល​យើង​ធ្លាប់​បាន​និយាយ​តាំង​ពី​អំឡុង​ចុង​ខែ​ឧសភា​មក​ម្ល៉េះ គួប​ផ្សំ​នឹង​ចចាមអារ៉ាម​ដែល​ថា Ronaldo ចង់​ចាកចេញ​ពី Real Madrid ​គឺ​បាន​ព្យាករណ៍​ទុក​ជា​មុន ​ថា​បុរស​ទាំង​ពីរ​រូប​នេះ ទំនង​ជា​អាច​ជួប​គ្នា​នៅ​ថ្ងៃ​មុខ ជា​ពិសេស​គឺ​នៅ​ទឹក​ដី Turin ប្រទេស​អ៊ីតាលី​ផ្ទាល់​តែ​ម្តង។

ប្រភព:FoxSportAsia

មតិយោបល់