Zlatan៖ “ក្មេងៗ​ជំនាន់​ក្រោយ​បើ​ចង់​ជោគជ័យ មកចាប់ប្រលូកនៅក្លឹបនេះអត់ខុសទេ”

នាម​ជា​អតីត​កីឡាករ​មួយ​រូប​ធ្លាប់​លេង​នៅ​ក្លឹប​កំពូល​ជា​ច្រើន​រាប់​មិន​អស់ Zlatan Ibrahimovic ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ចាប់​ប្រលូក​ជំនាន់​ក្រោយ ប្រសិន​ជា​អាច​គួរ​ណា​មក​ចូលរួម​ជាមួយ​ក្លឹប Ajax នោះ​ភាព​ជោគជ័យ​នឹង​អាច​កើត​មាន​យ៉ាង​ឆាប់​រហ័ស​បំផុត។

ថ្លែង​ប្រាប់ Voetbal International បុរស​សញ្ជាតិ​ស៊ុយអែត​រូប​នេះ​បាន​ចង្អុល​ចំៗ​ថា Ajax គឺ​ជា​ទ្រនំ​តែ​មួយ​គត់ សម្រាប់​កីឡាករ​វ័យ​ក្មេង​មាន​ទេពកោសល្យ​ដែល​ចង់​មក​បណ្តុះបណ្តាល​ខ្លួន​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល។

Zlatan បាន​និយាយ​ថា៖ “នាម​ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​មហិច្ឆិតា គឺ​គ្មាន​ក្លឹប​ណា​ដែល​ល្អ​ជាង Ajax នោះ​ទេ តាំង​ពី​របៀប​នៃ​ការ​ហ្វឹកហាត់ ទស្សនវិជ្ជា​របស់​ក្លឹប ពោល​គឺ​សុទ្ធ​សឹង​ឈរ​នៅ​កម្រិត​ខ្ពស់​មួយ ដោយ​ខ្ញុំ​ណែនាំ​ឲ្យ​អ្នក​មាន​ទេពកោសល្យ​ទាំង​អស់​មក​ចាប់​អាជីព​នៅ Ajax”។​

ប្រភព: FoxSportAsia

មតិយោបល់