ឡានតម្លៃ ៣ លានដុល្លារត្រូវបានផលិតឡើងពីដុំឥដ្ជ Lego តូចៗ

ក្រុមហ៊ុន Bugatti គឺក្រុមហ៊ុនផលិតឡានដ៏ល្បីមួយនៅក្នុងប្រទេស បារាំង ។ យ៉ាងណាមិញ ចុងឆ្នាំ ២០១៧ ក្រុមហ៊ុនមួយនេះ បាន ផលិតឡានស្ព័រ មួយគ្រឿងដែលមានល្បឿនលឿនបំផុត ៤២០ Km/h​  វាមានតម្លៃ ៣លានដុល្លារ សហរដ្ជអាមេរិកឯណោះ  ហើយគេឲ្យឈ្មោះថា Bugatti Chiron។ប៉ុន្តែពេលនេះក្រុមហ៊ុន Danish Toy ជាក្រុមហ៊ុនយក្សមួយដែលផលិតសម្ភារៈក្មេងលេង បានបំបែកកំណត់ត្រាដោយផលិតឡាន (Bugatti Chiron) ធ្វើឡើងពីដុំឥដ្ឋតូចៗ ដែលមានឈ្មោះថា (Lego) ដូចរូប៖

ឡានមួយគ្រឿងនេះផលិតឡើងពីដុំឥដ្ឋ Lego អស់ជាង ១ លានដុំ

ឡាននេះត្រូវបានបំពាក់ដោយម៉ូត័រចំនួន ២៣០៤

មានអំពូលភ្លើងអគ្គីសនី

ម៉ាស៊ីនដែលមានកម្លាំង ១៤៧៩សេស

វាចំណាយពេលប្រហែល ១៣៤០០ ម៉ោងដើម្បីផលិតវា

វាមានទម្ងន់ដល់ទៅ ៣៣០០ ផោន

ល្បឿនលឿនបំផុតរបស់វាដល់ទៅ ២៦១ mph

ប្រភពៈBoredpanda