Simeone ធ្លាប់និយាយថាគាត់នឹងដើរចេញពី At Madrid ភ្លាម បើកូនក្រុមខ្លួនរូបនេះ ព្រមផ្ទេរទៅ PL នោះ

អតីតតារាឆ្នើមរបស់ក្រុម Atletico Madrid កីឡាករ Diego Godin បានបង្ហើបប្រាប់ឲ្យដឹងថារូបគេស្ទើតែបានផ្លាស់ទៅលេងនៅឯក្រុម Manchester City ទៅហើយ នៅអំឡុងឆ្នាំ ២០១៥ ។ ប៉ុន្តែទោះជាយ៉ាងណាគ្រូបង្វឹកលោក Diego Simeone គឺជាអ្នកធ្វើឲ្យការផ្ទេរនេះផ្លាស់ប្តូរទៅជាភាពស្ងប់ស្ងាត់វិញ ។

Diego Godin 

ជាក់ស្តែងខ្សែការពារដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Cagliari នៅឯក្របខ័ណ្ឌ Serie A រូបនេះ បានក្លាយជាវីរបុរសមួយរូបរបស់ក្រុម At Madrid បន្ទាប់ពីអាចបង្ហាញខ្លួនបានរហូតដល់ ៣៨៩ ប្រកួត ក្នុងរយ:ពេល ៩ ឆ្នាំដ៏ជោគជ័យរបស់ខ្លួនជាមួយក្លិបអេស្ប៉ាញនេះ ។

Diego Godin

ប៉ុន្តែទោះជាយ៉ាងណា Godin សារភាពថាលោក Simeone បានគ.ម្រាមថាគាត់នឹងដើរចេញពីក្រុម At Madrid ភ្លាមៗ ប្រសិនបើរូបគេទទួលយកការផ្ទេរទៅកាន់ក្រុម Man City បន្ទាប់ពីក្លិបនៅអង់គ្លេស ហ៊ានចំណាយលុយទិញផ្តាច់កុងត្រា ដែលមានចំនួនប្រមាណ ២៨ លានផោនរបស់ខ្លួន ។

Diego Godin

មិនតែប៉ុណ្ណោះ នៅក្នុងបទសម្ភាពជាមួយកាសែតអេស្ប៉ាញ AS កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយរូបនេះ និយាយថា ៖ ” អំឡុងរដូវក្តៅឆ្នាំ ២០១៥ ក្រុម Man City ខិតជិតមែនទែន ក្នុងការចុះកុងត្រាជាមួយខ្ញុំ ។ ហើយពួកគេថែមទាំងហ៊ានចំណាយលើសពីតម្លៃផ្តាច់កុងត្រាខ្ញុំទៀតផង ” ។

Diego Godin

គេបន្តទៀតថា ៖ ” ពេលនោះភាគី At Madrid និង City បានជួបចរចារគ្នាហើយ ។ ប៉ុន្តែក្រោយមក Simeone ក៏បានដឹកពីរឿងទាំងនោះ ហើយគាត់ថែមទាំងនិយាយថាគាត់នឹងដើរចេញពីក្លិបភ្លាម ប្រសិនបើខ្ញុំព្រមផ្ទេរទៅ Premier League នោះ ។ មិនតែប៉ុណ្ណោះមិត្តរួមក្រុមផ្សេងទៀត ដូចជា  Gabi, Raul Garcia, Tiago ក៏បាននិយាយដូចគ្នានេះដែរ ” ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ លីគកំពូលអេស្ប៉ាញ កាន់តែមានការប្រកួតប្រជែងខ្ពស់ ក្រោយ Real Madrid យកបាន៣ពិន្ទុយប់មិញ

Real Madrid ទទួលបានជ័យជម្នះ ២-០ លើ Eibar កាលពីថ្ងៃសៅរ៍ នាំឱ្យពួកគេសល់គម្លាតតែ៣ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Atletico Madrid នៅ La Liga។

បច្ចុប្បន្នក្រុមរបស់លោក Zinedine Zidane ទទួលជ័យជម្នះ៣លើកក្នុងចំណោម៨ប្រកួតចុងក្រោយនៅលីគកំពូលអេស្ប៉ាញ ដោយធ្វើឱ្យពួកគេរក្សាឱកាសប្រជែងពាននៅឡើយ ទោះក្រុមកំពូលតារាង Atletico និង Barcelona នៅសល់ប្រកួតក្នុងដៃក្ដី។

នៅរាត្រីថ្ងៃអាទិត្យនេះ ក្រុមរបស់លោក Diego Simeone នឹងធ្វើដំណើរទៅប្រកួតទល់នឹងក្រុមលេខ៤ Sevilla ខណៈ Barcelona ទទួលក្រុមភ្ញៀវ Real Valladolid នៅយប់ថ្ងៃចន្ទ។

ការប្រកួតដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅថ្ងៃសៅរ៍បន្ទាប់ គឺជាជំនួប El Clasico រវាងក្រុមធំទាំងពីរគឺ Real Madrid និង Barcelona ដោយក្រុមដែលទទួលជ័យជម្នះនឹងមានសង្ឃឹមកាន់តែខ្ពស់ក្នុងការបន្ដប្រជែងជើងឯក៕

ប្រភព៖ MARCA