Chelsea កាន់​តែ​សង្ឃឹម​ខ្ពស់​ហើយ ក្រោយ Real ប្រកាស​នឹង​អវត្តមាន​កីឡាករ​សំខាន់​រូប​នេះ

នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ ​ឧសភា ក្រុម​តោ​ខៀវ Chelsea នឹង​បើក​កីឡដ្ឋាន Stamford Bridge ស្វាគមន៍​ក្រុម​ស្តេច​ស Real Madrid ដែល​ជា​ប្រកួត​ជើង​ទី ២ វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UCL មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Thomas Tuchel

មុន​ឈាន​ដល់​ការ​ប្រកួត​ខាង​ក្រុម​ Madrid ហាក់​ឲ្យ​តម្រុយ​អវិជ្ជមាន​ជា​ច្រើន ជា​ពិសេស​គឺ​តំបន់​ការពារ​ក្រោម ដែល​ទំនង​ជា​ខកខាន​កីឡាករ​សំខាន់​ដល់​ទៅ ៣ រូប​ឯ​ណោះ។ តាម​ការ​បញ្ជាក់​ចុង​ក្រោយ​នេះ​គឺ​ច្បាស់ការ​មួយ​រូប​ហើយ​ថា Raphael Varane នឹង​មិន​អាច​វិល​ត្រលប់​មក​ជួយ​ក្រុម​នៅ​ការ​ប្រកួត​ជើង​ទី ២ ខាង​មុខ​នេះ​បាន​ទេ។

បញ្ជាក់​ពី​ក្លឹប​ជុំវិញ​ស្ថានភាព​របស់​កីឡាករ​បារាំង៖ “បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ទៅ​លើ​កីឡាករ​នៅ​ថ្ងៃ​នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា Varane មាន​របួស​សាច់ដុំ”។

Varane
Varane

យ៉ាង​ណា ២ រូប​ឯ​ទៀត​មាន Sergio Ramos គឺ​យើង​មិន​ទាន់​ទទួល​បាន​ដំណឹង​ច្បាស់ការ​នៅ​ឡើយ ស្រប​ពេល​ដែល Marcelo គេ​ជាប់​ភារកិច្ច​នៅ​ឯ​ប្រទេស​អេស្ប៉ាញ ហើយ​តាម​ដំណឹង​កន្លង​មក​គឺ​គេ​អាច​នឹង​ហោះ​ត្រង់​មក​ទឹកដី​អង់គ្លេស​តាម​យន្តហោះ​ឯកជន​នៅ​ថ្ងៃ​ប្រកួត​តែ​ម្តង។ រំឭក​ថា​កាល​ពី​ប្រកួត​ជើង​ទី ១ នៅ​ទឹកដី​អេស្ប៉ាញ​ក្រុម​ទាំង​ពីរ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ ភ្ញាក់ផ្អើល! ពេលដឹង Chelsea ធ្លាប់ជួបពិភាក្សាជាមួយភ្នាក់ងារតារាឆ្នើម Real រូបនេះ អំឡុងប៉ះគ្នាក្នុងពាន UCL

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានជួបជាមួយបងប្រុស និងជាភ្នាក់ងារផ្ទាល់របស់ខ្សែការពារក្រុម Real Madrid កីឡាករ Sergio Ramos ក្នុងអំឡុងពេលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ Champions League ជើងទី ១ នៅប្រទេសអេស្ប៉ាញនាពេលកន្លងទៅ ។

Sergio Ramos  

ជាក់ស្តែងនៅលីគកំពូលអង់គ្លេសមួយនេះ បានឆ្លៀតឱកាសចូលជួបពិភាក្សាជាមួយលោក Rene Ramos ជុំវិញកិច្ចព្រមព្រៀងដែលអាចធ្វើបានមួយសម្រាប់ប្រធានក្រុម Madrid កីឡាករ Ramos នៅរដូវក្តៅខាងមុខ ។

Sergio Ramos

យ៉ាងណាមិញក្រុម Chelsea ត្រូវគេរាយការណ៍ថាមានបំណងពង្រឹងតំបន់ការពាររបស់ខ្លួន ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀតនៅរដូវកាលក្រោយ ហើយ Ramos នៅតែត្រូវគេចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតមួយរូប សម្រាប់តំណែងនេះ បើទោះបីជាគាត់មានអាយុច្រើនហើយក៏ដោយ  ។

Sergio Ramos

រំលឹកថាកីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានក្លាយជាផ្នែកសំខាន់បំផុតសម្រាប់ក្រុម Real នៅរដូវកាលនេះ ហើយគាត់ក៏ជាសមាជិកមិនអាចខ្វះបានមួយនៅក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ ដូច្នេះវាច្បាស់ណាស់ថា Ramos នៅតែអាចមានសមត្ថភាពលេងឲ្យក្រុមតោខៀវ Chelsea បានមួយឆ្នាំឬ ២ ឆ្នាំទៀត បើសិនបើគាត់យល់ព្រមផ្លាស់មកទឹកដី Premier League នោះ ។

Sergio Ramos

ហើយមិនតែប៉ុណ្ណោះ វានៅតែត្រូវបានគេមើលឃើញថាប្រសិនបើ Ramos មិនព្រមបន្តកុងត្រាថ្មី ដែលកៀកនឹងបញ្ចប់ជាមួយក្រុម Madrid ទេនោះ វាអាចជាឱកាសដ៏ធំមួយសម្រាប់ Chelsea ស្របពេលពួកគេកំពុងមានការរីកចម្រើនលើកិច្ចពិភាក្សានាពេលកន្លងទៅ ជាមួយខ្សែការពារកំពូលរូបនេះផងដែរ ៕

Sergio Ramos

ប្រភព: Cuaghtoffside