At Madrid ចង់ប្រគល់តារាឆ្នើមរបស់ខ្លួនមួយរូបទៅឲ្យក្លិប Man City ក្នុងបំណងទាញយក Silva ត្រលប់មកវិញ

ក្លិប Atletico Madrid ត្រូវបានគេរាយការណ៍ថាកំពុងចង់ផ្តល់ជូនកីឡាករ Saul Niguez ទៅឲ្យក្រុមមេឃខៀវ Manchester City ជាថ្នូរនឹងការដោះដូរយកខ្សែបម្រើ Bernardo Silva ត្រលប់មកវិញ ។

Saul Niguez

ជាក់ស្តែង Saul បានចំណាយពេលជាមួយអាជីពក្នុងកម្រិតខ្ពស់មួយ នៅឯក្លិប Atletico ប៉ុន្តែទោះជាយ៉ាងណាក៏ដោយថ្មីៗគេបានបង្ហើបថាកំពុងស្វែងរកការប្រកួតប្រជែងថ្មីផ្សេងទៀត នៅឆ្ងាយពីរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ ។

Saul Niguez

យ៉ាងណាមិញខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ La Liga ជាលើកដំបូងរបស់ខ្លួនកាលពីខែមុន នៅពេលដែលក្រុម Atletico បានផ្តួលក្រុម Real Madrid និង Barcelona ប៉ុន្តែទោះទោះជាយ៉ាងណា Saul មិនត្រូវបានគ្រូបង្វឹកលោក Diego Simeone ដាក់ឲ្យលេងនៅក្នុងជម្រើសដំបូងទៀងទាត់នោះទេ កាលពីរដូវកាលមុន ។

Saul Niguez

ហើយដោយសារតែបញ្ហានេះហើយ ទើបកាសែត The Times បានរាយការណ៍ថាឥឡូវនេះក្រុម At Madrid កំពុងចង់ផ្តល់ជូន Saul ទៅឲ្យក្រុម City ក្នុងក្តីសង្ឃឹមអាចនាំយកកីឡាករ Bernardo មកកាន់ទឹកដី Wanda Metropolitano ជំនួសវិញ ។

Bernardo Silva

មិនតែប៉ុណ្ណោះប្រភពខាងលើបានបន្ថែមទៀតថា Bernardo ក៏កំពុងតែមិនមានភាពសប្បាយចិត្តនៅទឹកដី Etihad ផងដែរ ។ ស្របពេលក្លិអេស្ប៉ាញជឿជាក់ថាក្រុមរបស់លោក Pep Guardiola នឹងព្រមទទួលយកកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយនេះ ដើម្បីចៀសវាងពីការដាក់ទ.ណ្ឌកម្មទៅលើផ្នែកហិរញ្ញវត្ថុ ដូចពេលមុនៗ ៕

Bernardo Silva​

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Mbappe បង្ហើបថាមានមិត្តរួមជាតិបារាំងម្នាក់ ព្យាយាមបញ្ចុះបញ្ចូលគេឲ្យផ្ទេរទៅលេងឲ្យក្លិប Bayern Munich

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយពាក់ព័ន្ធជាមួយក្រុម Bayern Munich នៅពេលដែលគេបានបង្ហាញថាកីឡាករ Lucas Hernandez ធ្លាប់បានបញ្ចុះបញ្ចូលឲ្យខ្លួន ចូលរួមជាមួយក្លិបយក្សនៅ Bundesliga មួយនេះ ។

Kylian Mbappe  , Lucas Hernandez

ជាក់ស្តែង Mbappe ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិប Real Madrid មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់ បន្ទាប់ពីគេនៅតែមិនទាន់ឈានដល់ការចុះកិច្ចព្រមព្រៀងថ្មីណាមួយបន្ថែមទៀត ជាមួយក្រុម Paris Saint-Germain នៅឡើយនោះទេ ។

Kylian Mbappe

តែទោះយ៉ាងណាក៏ដោយកីឡាករវ័យ ២២ ឆ្នាំរូបនេះ បាននិយាយថាមិត្តរួមក្រុមជម្រើសជាតិបារាំង គឺកីឡាករ Hernandez បានព្យាយាមបញ្ចុះបញ្ចូលខ្លួនឱ្យជ្រើសរើសយកផ្លូវផ្សេងមួយទៀត ពីការផ្លាស់ទៅរដ្ឋធានីអេស្ប៉ាញ ។

Kylian Mbappe  , Lucas Hernandez

មិនតែប៉ុណ្ណោះ ដោយនិយាយប្រាប់ទៅកាន់ SportBild ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះបានបង្ហើបថា ៖ “ Lucas Hernandez បានប្រាប់ខ្ញុំថាខ្ញុំគួរតែមកទីក្រុង Munich ដើម្បីលេងឱ្យ Bayern ។ Bayern គឺជាក្លឹបមួយក្នុងចំណោមក្លឹបល្អបំផុតទាំង ៥ នៅលើពិភពលោក។ រឿងមួយដែលយើងមិនរំលងពួកគេបាន គឺជាការរក្សាគុណភាពក្នុងក្រុមរបស់ពួកគេបានជារៀងរាល់ឆ្នាំ ។ ហើយពួកគេគ្រាន់តែដឹងពីអ្វីដែលពួកគេត្រូវធ្វើប៉ុណ្ណោះ ” ។

Kylian Mbappe  , Lucas Hernandez

លើសពីនេះ Mbappe ក៏បានសង្កត់ធ្ងន់ទៅលើកុងត្រារបស់គេជាមួយក្រុម PSG ដែលខិតនឹងត្រូវបញ្ចប់ថា ៖ ” នៅក្នុងបាល់ទាត់អ្នកមិនដែលដឹងថានឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែបច្ចុប្បន្នខ្ញុំពិតជារីករាយខ្លាំងណាស់ ” ៕

ប្រភព: Goal